<<      ​​​    ទំព័រដើម      ទំនាក់ទំនងយើង          ប្រវត្តិសាស្រ្ត     កសិកម្ម      នាទីកំសាន្ត     វត្តទេពសន្យា      ព្រះពុទ្ធសាសនា      ​​​                 វេយ្យាករណ៍ខ្មែរ      ​​​     >>

Tuesday, March 27, 2012

ភ្នំឧដុង្គ


ភ្នំឧដុង្គ
ទីក្រុង​ឧត្តុង្គ​ចាប់​ផ្តើម​សាង​ឡើង​ក្នុង​សតវត្ស​ទី​១៧​នៃ​គ.ស ក្នុង​រជ្ជ​កាល​ព្រះ​បាទ​សម្តេច​ព្រះ​ជ័យ​ជេដ្ឋា​ទី២ ដូច​មាន​ចែង​ក្នុង​ព្រះ​រាជ​ពង្ស​សាវតា​ប្រទេស​កម្ពុជា​តទៅ​នេះ ៖
ក្នុង​ ព.ស ២១៦៤ គ.ស ១៦៦០ ព្រះ​បាទ​សម្តេច​ព្រះ​ជ័យ​ជេដ្ឋា ជា​ម្ចាស់​ជីវិត​លើ​ត្បូង ស្តេច​គង់​នៅ​ព្រះ​រាជ​វាំង​ល្វាឯម (សៀវភៅ​ពង្ស​សាវតា​នៃ​ប្រទេស​កម្ពុជា​របស់​ក្រសួង​សុខា​ធិការ​បោះពុម្ភ​ ផ្សាយ​ក្នុង​ឆ្នាំ​១៩៥២ ទំព័រ​៥៥ ដាក់​វង់​ក្រចក​ថា (ស្រុក​ព្រៃ​ល្វា​ឯម)។ ទ្រង់​នាំ​ព្រះ​អគ្គ​មហេសី​ព្រះ​ស្ន្មំ​ក្រំ​ការ សេនា​ធិបតី និង​នា​ម៉ឺន​សព្វ​មុខ​មន្ត្រី ខ្ញុំ​រាជ​ការ​ទាំង​ពួង​ចុះ​ព្រះ​រាជ​ទី​នាំង​នាវា ស្តេច​យាង​ទៅ​ប្រពាត​នៅ​តំបន់​អូរ​ក្រង​លាយ ក្នុង​ខេត្ត​សំរោង​​ទង ទ្រង់​ប្រថាប់​នៅ​ព្រះ​ពន្លា​ជា​យូរ​ថ្ងៃ រួច​ស្តេច​យាង​ទៅ​ក្រសាល​នៅ​ទី​តា​ដុង​យាយ​ជ័យ ទ្រង់​ទត​ឃើញ​ទី​ទួល​មួយ​នៅ​តំបន់​ស្រះ​កែវ ជាទីមាន​ទេស​ភាព​ល្អ ក៏​ទ្រង់​ចាប់​ព្រះ​រាជ​ហរទ័យ ហើយ​ទ្រង់​មាន​ព្រះ​តម្រាស់​និង​មន្ត្រី​ខ្ញុំ​រាជ​ការ​ទាំង​ពួង មាន​ហោរ៉ា​ធិបតី ជា​ដើម​ថា “យើង​ចង់​សាង​ព្រះរាជ​វាំង​គង់​នៅ​ទីនេះ តើ​អស់​លោក​អ្នក​ទាំង​ពួង​យល់​ថា​ដូច​ម្តេច?”។ ឧកញ៉ា​ហោរ៉ា​ធិបតី គន់​គូរ​ពិនិត្យ​មើល​ទីដី​នោះ​ដោយ​ក្បួន​ហោរ៉ា​សាស្ត្រ ហើយ​ក្រាប​ទូល​ថា “ទីនេះ​ជាទី​ជយ​ភូមិ​ល្អ​ណាស់ ត្រូវ​តាម​ក្បួន​ទាយ​ថា នឹង​មាន​ឫទ្ធិ​តបៈ​តេជៈ ឈ្នះ​អស់​សត្រូវ​ទាំង​៨​ទិស “។
ព្រះរាជា​ទ្រង់​ជ្រាប​ដូច្នោះ​ទ្រង់​ចាត់​ឱ្យ​កញ៉ា​ក្រឡា​ហោម​កែវ ​ឱ្យ​ជា​នាយក​ចាត់​ការ​កសាង​ព្រះ​រាជ​វាំង នៅ​តំបន់​ស្រះ​កែវ​នោះ ទ្រង់​ហត់ ហើយ​ស្តេច​ត្រឡប់​មក​ព្រះ​រាជ​វាំង​ល្វាឯម​វិញ។
លំដាប់​ពី​នោះឧកញ៉ា​ក្រឡា​ហោម​កែវ ក៏​បង្គាប់​ទៅ​ចៅ​ហ្វាយ​ស្រុក​ឱ្យ​កេណ្ឌ​បណ្តា​រាស្ត្រ កាប់​ដើម​ឈើ មក​ធ្វើជា​ព្រះ​រាជ​វាំង​តាម​ព្រះ​រាជ​បញ្ជា។ លុះ​ប្រមូល​គ្រឿង​សំភារៈ​បាន​សព្វ​គ្រប់​ហើយ ឧកញ៉ា​ក្រឡា​ហោម​កែ​វ​បង្គាប់​មេ​ការ ឱ្យ​ចាប់​ផ្តើម​ចាត់​ការ​លើក​ដី​ធ្វើ​ជា​បន្ទាយ​យាម​ល្បាត​ជុំវិញ​ សង់​ជា​ព្រះរាជ​វាំង ព្រះ​រាជ​មន្ទីរ ព្រះ​រាជ​ដំណាក់​តូច ដំណាក់​ធំ និង​ចុង​ព្រះ​រាជ​រោង​ប្រមាណ​១០​ខែ​ទើប​រួច​ស្រេច ហើយ​យក​សេចក្តី​ក្រាប​បង្គំ​ទូល សូម​ទ្រង់​ជ្រាប​សព្វ​គ្រប់​ការ ។

ភ្នំឧត្តុង្គ ខេត្តកំពង់ស្ពឺ
លុះ​ទ្រង់​ជ្រាប​ហើយ ព្រះ​បាទ​សម្តេច​ជ័យ​ជេដ្ឋា​ជា​ម្ចាស់​ជីវិត​លើ​ត្បូង ស្តេច​ចាក​ចេញ​ពី​ព្រះ​បរម​រាជ​វាំង​ល្វាឯម ទ្រង់​ឡើង​គង់​ព្រះ​ទីនាំង​នាវា ធ្វើ​ព្រះ​រាជ​ដំណើរ​តាម​ទន្លេ​សាប​មួយ​អន្លើ ដោយ​ព្រះរាជ​អគ្គ​មហេសី ព្រះ​ស្នំ​ក្រំ​ការ ព្រះ​រាជាស្សា​នុវង្ស សេនា​ធិប​តី នាម៉ឺន​សព្វ​មុខ​មន្ត្រី​ខ្ញុំ​រាជ​ការ គ្រប់​ក្រុម​រាជា​បរិពារ ដល់​កំពង់​តាដុង​យាយ​ជ័យ​ប្រថាប់​នៅ​ទីនោះ​៣​រាត្រី ទ្រង់​ព្រះរាជ​បញ្ញត្តិ​ឱ្យ​ហៅ​ទី​នោះ​ថា កំពង់​ហ្លួង ហើយ​ទ្រង់​ព្រះ​រាជ​បញ្ជា​ភ្នាក់​ងារ​មុខ​ក្រសួង ឱ្យ​រៀប​ចំ​ធ្វើ​ព្រះ​រាជ​ពិធី​ឡើង​ព្រះ​រាជ​វាំង​ថ្មី និមន្ត​ព្រះ​រាជា​គណ​ចំរើន​ព្រះ​បរិត្ត​៣ថ្ងៃ ចូល​ព្រះ​រាជ​ពិធី នៅ​ថ្ងៃ​៥​កើត​ខែ​ផល្គុន ឆ្នាំ​វក ទោ​ស័ក ព.ស ២១៦៤ គ.ស ១៦២០ ហើយ​ព្រះ​រាជ​វង្សា​នុវង្ស ព្រះ​អគ្គ​មហេសី ព្រះ​ស្នំ​ក្រំការ សេនា​ធិបតី មន្ត្រី​ខ្ញុំ​រាជ​ការ ជា​បរិពារ​ហែ​ស្តេច​ឡើង​កំពង់​ហ្លួង ចូល​ទៅ​គង់​ព្រះ​រាជ​វាំង​ថ្មី រួច​ទ្រង់​ឱ្យ​រៀប​ធ្វើ​ព្រះ​រាជ​ពិធី​សម្ពោធ ព្រះ​នគរ​៣ថ្ងៃ ដោយ​មាន​ល្បែង​មហោ​ស្រព គ្រប់​បែប​ជា​ឧឡារឹក អធិក​អធម​ក្រៃ​ពេក ទើប​ទ្រង់​តាំង​ព្រះ​នាម​នគរ (ទីក្រុង) ថ្មី​នោះ​ថា “ព្រះ​បរម​រាជ​វាំង​មហា​នគរ ឧត្តុង្គ​មាន​ជ័យ​បុរីរម្យ ឧត្តម​រាជនិ​វេស​ដ្ឋាន” ដែល​ហៅ​ខ្លី​ថា “ក្រុង​ឧត្តុង្គ​មានជ័យ” ។

Monday, December 19, 2011

អសន្តិសុខ និង​ភាពអវិជ្ជា​ក្នុង​អតីតកាល​គួបផ្សំ នឹង​ការ​កំហែង​គំរាម​ពី​ធម្មជាតិ​ផង បាន​បំផ្លាញ​វិមាន​ប្រវត្តិសាស្ត្រ​ខ្មែរ​មួយចំនួនធំ ដូច​ករណី​ប្រាសាទបុរាណ​ខ្មែរ​នៅក្នុង​ប្រទេស​កម្ពុជា ជាទូទៅ និង​នៅក្នុង​ខេត្តកំពង់ឆ្នាំង​ដោយឡែក ។
ប្រាសាទតូច​ធ្វើ​អំពី​ឥដ្ឋ​ស្ថិតនៅលើ​កូនភ្នំ​ពោ ខាងលិច​ប្រាសាទ​ស្រី ត្រូវបាន​បំផ្លាញ​ដោយបាន​បន្សល់ទុក​ត្រឹមតែ​គ្រឹះ​និង​ក្បាច់​តុបតែង​លំអ​ បន្តិចបន្តួច តែប៉ុណ្ណោះ គួរ​ឲ្យ​អ​ណោ​ច​អធម៌​ណាស់ ។
សូម​រំលឹក​ជា​ព័ត៌មាន​ថា តាំងពី​ពេល​កសាង ពោលគឺ​នៅ​ដើម​សតវត្ស​ទី​៧ រហូតដល់​ឆ្នាំ​១៩២៧ ប្រាសាទ​នេះ​នៅ​រក្សាបាន​លក្ខណៈ​ដើម​របស់ខ្លួន​ទាំងស្រុង តែ​ក្រោយមក​ទើបត្រូវ​បាន​បាក់បែក​ខ្ទេចខ្ទាំ​អស់ ។









ប្លង់ ប្រាសាទតូច របស់លោក Parmentier, នៅ ឆ្នាំ ១៩២៧ និង ខឿន ផ្តែរ នៃ ប្រាសាទតូច របស់
B. Bruguier & J. Lacroix : Sambor Prei Kuk et le bassin du Tonle Sap, T. II, 2011
    ​លោក បារ​ម៉ាំង​ទី​យ៉េ​រ អ្នកឯកទេស​ខាង​ប្រាង្គ​ប្រាសាទបុរាណ​ខ្មែរ​ដែល​បាន​សិក្សា​ប្រាសាទ​នេះ បាន​បន្សល់ទុក​នៅ​រវាង​ឆ្នាំ ១៩២០ និង ឆ្នាំ​១៩២៧ នូវ​ប្លង់ និង​រូបភាព​ពាក់ព័ន្ធ​ទៅនឹង​បូ​ជ​និ​យ​ដ្ឋា​ន​បុ​រេ​អង្គរ​នេះ ។​
    ​បែរមុខ​ទៅ​ទិសខាងកើត ប្រាសាទតូច​មាន​រាង​៤​ជ្រុង​ស្មើ ទំហំ​៣.៦០ ម x ៣.៦០ ម ស្ថិតក្នុង​រចនាប័ថ្ម​ស​ម្បូ​រ​ព្រៃ​គុក​ដូច​វត្តមាន​របស់​ក្បាច់​ផ្តែរ​មួយ និង​ផ្ទាំង​សិលាចារឹក K.138 ដែលមាន​ការចុះ​កាលបរិច្ឆេទ​ឆ្នាំ​៦២០ នៃ​គ​.​ស​ជា​ភស្តុតាង ។​
    ​ឆ្នាំ​២០០២ យើង​បាន​រកឃើញ​ផ្ទាំងសិលា​ចារឹក​នេះ​ឡើងវិញ តែ​ត្រូវបាន​បែកបាក់​ជា​២​កំណាត់ នៅលើ​ទីតាំង​នៃ​ប្រាសាទ​នេះ​ផ្ទាល់ ។ ផ្ទាំងសិលា​ចារឹក​បុ​រេ​អង្គរ​នេះ ដែល​ចារ​លើ​សសរស្តម្ភ​ខាងត្បូង​មាន​តួអក្សរ ៣១​បន្ទាត់ សរសេរ​ជា​ភាសា​សំ​ស្ត្រឹ​ត និង​ភាសា​ខ្មែរ ។​











គំនូរ នៅ ឆ្នាំ ១៩២៧ និង រូបភាព នៃ ប្រាសាទតូច របស់លោក Parmentier, ថត នៅ ឆ្នាំ ១៩២០ និង សិលាចារឹក នៃ ប្រាសាទ នេះ របស់លោក Thlang Sakhoeun
ភាគ​សំស្ក្រឹត​នៃ​អត្ថបទ​សិលាចារឹក បញ្ជាក់​ឲ្យ​ដឹងថា មានការ​គោរពបូជា​ព្រះ​សិវលិង្គ ដែលមាន​ព្រះនាម​ថា​ស្រី​ប្រភាស​សោ​មេ​ស្វរៈ ដែលមាន​ភាព​ល្បី​រន្ទឺ​ក្នុងសម័យ​ចេនឡា ។ រីឯ​ភាគ​ខ្មែរ​នៃ​សិលាចារឹក​វិញ បាន​រៀបរាប់​អំពី​អំណោយ​ទៅ​ប្រាសាទ​នូវ​ខ្ញុំបម្រើ​ប្រុស​ស្រី គោ​, ក្របី ព្រមទាំង​រុក្ខជាតិ​មួយចំនួន​ជាដើម ដើម្បី​ទ្រទ្រង់​បូ​និ​យ​ដ្ឋា​ន​ខាងលើនេះ ។​
    ​នៅក្នុង​បរិវេណ​នៃ​ប្រាសាទ​ខាងលើ យើង​ក៏បាន​រកឃើញ​នូវ​បំណែក​សិលាចារឹក​ថ្មី​ពីរ​ទៀត ព្រមទាំង​សំណល់​ស្ថាបត្យកម្ម​សម្រាប់​លំអ​ប្រាសាទ​មួយចំនួន ។​
    ​ជារួម យើង​ដឹង​ពី​ចំណាស់​យ៉ាងពិត​នៃ​ប្រាសាទតូច​នេះ តាមរយៈ​កាលបរិច្ឆេទ​នៃ​ផ្ទាំង​សិលាចារឹក និង​ក្បាច់​ផ្តែរ ។ បើ​និយាយ​ម្យ៉ាងទៀត ប្រាសាទតូច​នេះ ត្រូវបាន​សាងសង់ឡើង​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ឥសាន​វ​រ័​ន្ម​ទី​១ ដោយ​ស្ថិតក្នុង​រចនាបថ​សម្បូ​រ​ព្រៃ​គុក ខុសពី​ប្រាសាទ​ស្រី ដែល​ស្ថិតក្នុង​រចនាបថ​ព្រៃ​ក្មេង ៕
នៅ​ឆ្នាំ ១៩៨៧ អ្នកស្រុក​អង្គរបុរី នៅក្នុង​ភូមិ​កំពង់​ពោធិ៍ ឃុំ​ផ្ទោល ខេត្តតាកែវ បាន​រកឃើញ​ចម្លាក់​ព្រះពុទ្ធ​អង្គ​មួយ​ធ្វើ​អំពី​ថ្ម ដោយមាន​កំពស់​ដល់ ១ ម៉ែត្រ ៦២ នៅលើ​ទួល​មួយ​។​
    ​ទោះបី​ចម្លាក់​តំណាង​ព្រះសម្មាសម្ពុទ្ធ​អង្គ​ដ៏​ធំ​នេះ មិនទាន់​ត្រូវបាន​ធ្លាក់​រួច​ក្តី ក៏ប៉ុន្តែ​មាន​លក្ខណៈ​សមសួន ជាពិសេស​នៅពេល​ល្ងាច ដែល​ព្រះអាទិត្យ​អស្តង្គត​ចោល​ពន្លឺ​លើ​ព្រះពុទ្ធ​រូបនេះ​ធ្វើ​ឲ្យ​ ស្នាមញញឹម​លេចឡើង​គួរ​ឲ្យ​បេតី​ណាស់ ។​


ចម្លាក់ ថ្ម នៅ សាលាស្រុក អង្គរបុរី ឆ្នាំ ១៩៩៣ សព្វថ្ងៃ នៅ សារមន្ទីរ ស្រុក អង្គរបុរី ( ម . ត ១៩៩៣)
សូម​រំលឹកថា យើង​បានឃើញ​ចម្លាក់​បុរាណ​នេះ នៅ​សាលាស្រុក​អង្គរបុរី​នៅ​ឆ្នាំ ១៩៩៣ ដាច់​ជា​ពីរ​កំណាត់ ព្រោះថា​បាក់​ត្រង់​កជើង  ។ ដោយ​យល់​ដល់​តម្លៃ​វប្បធម៌​មិនអាច​កាត់ថ្លៃ​បាន នៃ​ព្រះ​រូបនេះ យើង​ក៏បាន​ស្នើរ​ឲ្យ​ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​យក​ព្រះបាទ​នេះ​មក​ផ្គុំ​ ជាប់​ទៅនឹង​ដងខ្លួន​វិញ ហើយ​យកទៅ​រក្សាទុក​ក្នុង​អគារ​មួយ​នៃ​សា​សា​ស្រុក ដែល​ត្រូវបាន​ក្លាយទៅជា​សារមន្ទីរ​ស្រុក​ជា​បណ្តោះអាសន្ន ។​
    ​សូមជម្រាបថា សព្វថ្ងៃនេះ​ព្រះពុទ្ធ​បដិមា​នេះ​ត្រូវបាន​គេ​យកទៅ​តាំងនៅ​ក្នុង​តូប​មួយ​ដ៏ ​សង្ហា​នាសារ​មន្ទីរ​​ថ្មី​ដែល​ស្ថិត​ក្បែរ​នោះ គឺ​សារមន្ទីរ​ស្រុក​អង្គរបុរី ។​
    ​ព្រះ​ពុទ្ធអង្គ​ខាងលើនេះ​ទ្រង់​ប្រថាប់​ឈរ​មាន​ព្រះ​សិរសា​រាង​មូល​វែង ហើយ​ឧ​ស្នី​សៈទាប​មិន​ខ្ពស់​ប៉ុន្មាន​ទេ រីឯ​ព្រះភ័ក្ត្រ​ទាំងពីរ​បើក ។​ត្រចៀក​ពុំទាន់​ត្រូវបាន​ឆ្លាក់​រួច ។ ព្រះ​ហត្ថ​ខាង​ធ្វេ​ង​របស់​ព្រះអង្គ​លើក​ស្មើ​ត្រឹម​ស្មា ស្ថិតក្នុង​ឥរិយាបទ កា​តកៈ​ហត្ថ ឬ​សិ​ម្ហ​មុ​ទ្រៈ ហើយ​កាន់​ជាយ​ព្រះ​ចីវរ​ដែល​ជាយ​មាន​រាង​មូល ឬ​កំប៉ោង​ធ្លាក់​ដល់​អន្ត​រវាសៈ ។ ព្រះ​ហត្ថ ខាងស្តាំ​វិញ ដែល​ដាក់​ស្មើនឹង​ស្មា​ស្តាំ​ផងដែរ​នោះ ស្ថិតក្នុង​ឥរិយាបទ​អភ័យ​មុ​ទ្រៈ ។ កន្លងមក​ការសិក្សា​បាន​ឲ្យ​ដឹងថា ចម្លាក់​នេះ​ត្រូវបាន​ស្ថាបនា​ឡើង​រវាង​សតវត្ស​ទី​៥ និង​ទី​៧ នៃ​គ​.​ស ។ ………. ។ ក៏ប៉ុន្តែ​យើង​គិតថា​ព្រះ​ពុទ្ធបដិមា​នេះ​ស្ថិតក្នុង​សតវត្ស​ទី​៤ រវាង​សតវត្ស​ទី​៥ ទៅវិញ បើ​ប្រៀបធៀប​ទៅនឹង​ចម្លាក់​បែប​ពុទ្ធ​និយម​មួយចំនួន​ដែល​គេ​ទើប​ស្រាវជ្រាវ​ រកឃើញ​ទាំង​នៅ​អង្គ​បុរី ទាំង​នៅក្នុង​ដែនដី​សណ្ត​នៃ​ទន្លេមេគង្គ និង​ទាំង​នៅក្នុង​ឈូង​សមុទ្រ​សៀម ជាពិសេស​នៅ​ជ្រលង​ទន្លេ​ចៅ​ប្រា​យ៉ា ។​


ចម្លាក់ ថ្ម និង ចម្លាក់ សំ រិ ទ្ធិ អង្គរបុរី កម្មសិទ្ធិឯកជន រចនាបទ អមរា វ ត្តី ( ម . ត ២០០៤)
ជាការ​ពិតណាស់ ចម្លាក់​ព្រះពុទ្ធ​អង្គ​នៅ​ភូមិ​កំពង់​ពោធិ៍​មាន​លក្ខណៈ​ស្រដៀង​គ្នា ទៅនឹង​ព្រះ​ពុទ្ធអង្គ​នៅ​ប្រទេស​ឥណ្ឌា ដែល​ស្ថិតក្នុង​រចនាបទ អម​រាវ​តី​ជាពិសេស ព្រះពុទ្ធ​អង្គ​នៅ​សារមន្ទីរ​បុរាណវិទ្យា នគរ ជូន​កោ​ទសគរ​នៅ​ប្រទេស​ឥណ្ឌា តាម​លំនាំ​នៃ​សិល្បៈ​គុ​ប្តៈ បែប​សាលា​វិចិត្រសិល្បៈ​គ​ន្ធា​រៈ ។​
    ​សរុបសេចក្តី​មក លក្ខណៈ​ទាំង​ប៉ុន្មាន ដែល​យើង​បាន​លើក​យកមក​និយាយ​ដោយ​ត្រួសៗ​នោះ គ្រប់គ្រាន់​ឲ្យ​យើង​កំណត់​បាន​នូវ​អាយុកាល​នៃ​ចម្លាក់​របស់​យើង ព្រោះ​ចេញពី​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ទៅតាម​ការប្រៀបធៀប​និង​តាម​ ឯកសារ​ផ្សេងៗ ដែល​ជាប់ទាក់ទង​នឹង​វិស័យ​ពុទ្ធបដិមា​កម្ម នា​សម័យ​នគរ​ភ្នំ​នៅ​អង្គរបុរី ។ តែ​ទោះជា​យ៉ាងនេះ​ក្តី​យើង​ក៏ត្រូវ​ផ្សារភ្ជាប់​ព្រះពុទ្ធ​រូបនេះ​ទៅនឹង​ ចម្លាក់​មួយចំនួន​នៅក្នុង​ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​ថៃ​ក៏ដូចជា​នៅ​ម្តុំ​ ស៊ូ​ម៉ា​ត្រា​នៃ​ប្រទេស​ម៉ាឡេស៊ី មុននឹង​ឈានទៅរក​កាលបរិច្ឆេទ​មួយ​ដ៏​ច្បាស់លាស់ ៕
ជាការ​ពិតណាស់ នា​សម័យ​ដើម ក្រុម​ប្រាសាទ​កំពង់ព្រះ មាន​ប្រាសាទ​ឥដ្ឋ​ចំនួន​៣ តែ​ឥឡូវនេះ​នៅសល់តែ​ពីរ​ប៉ុណ្ណោះ ។ ស្ថិតនៅលើ​ទួល​មួយ​យ៉ាងខ្ពស់ ហើយ​ស្ងាត់ជ្រងំ ដែល​ប្រហែលជា​ដី​លើក​ក្នុង​អតីតកាល សំណង់​ស្ថាបត្យកម្ម​មុន​អង្គរ​នេះ​បែរមុខ​ទៅ​ទិស​ខាងជើង ដែលជា​ទីតាំង​បឹង​ទន្លេសាប ដោយ​មូលហេតុ​ភូមិសាស្ត្រ ។​   ​

ប្លង់ នៃ ទីតាំង ក្រុម ប្រាសាទ កំពង់ព្រះ នៅ ខេត្តកំពង់ឆ្នាំង
    ​ប្រាង្គ​ទាំង​២ ដែល​នៅ​សេសសល់ ត្រូវបាន​កសាងឡើង​រាបនឹង​ដី ដោយ​ឥដ្ឋ​បូក​កំបោរ​បាយអ ហើយ​មាន​ទ្វារបញ្ឆោត​៣​លំអ​ដោយ​ក្បាច់រចនា​យ៉ាង​ល្អ​ប្រណិត ។ ប្រាង្គ​ដែល​ស្ថិតនៅ​ទិសខាងកើត​ត្រូវគេ​ហៅថា​ប្រាសាទ​ស្រី ហើយ​ប្រាង្គ​ មួយទៀត​ដែល​នៅ​ទិស​ខាងលិច មាន​ឈ្មោះថា​ប្រាសាទ​ប្រុស ។
    ​ប្រាង្គ​ទាំងពីរ​ខាងលើនេះ ពី​ដើម​មាន​កំពស់​ប្រមាណ​ជា​១០​ម៉ែត្រ តែ​ជា​អកុសល​សព្វថ្ងៃនេះ​សម្រាប់​ប្រាសាទ​ស្រី នៅសល់​ត្រឹមតែ​ប្រមាណ​ជា​៨​ម៉ែត្រ​តែប៉ុណ្ណោះ ។ ខឿន​នៃ​ប្រាសាទ​ក៏ត្រូវ​កប់​បាត់​ក្នុង​ដី ហើយ​មួយ​វិញ​សោត​កំពូល​ប្រាសាទ​ក៏ត្រូវ​បាក់បែក​ទៅហើយ​ដែរ ។
ប្រាសាទ​ប្រុស ផ្នែក​ខាងលើ​ត្រូវ​បាក់​រលំ នៅសល់​ត្រឹមតែ​ស៊ុមទ្វារ​តែប៉ុណ្ណោះ​គួរ​ឲ្យ​អាណោច​អា​អ​ធ័​មណាស់ ។ ប្រាង្គ​ទាំងពីរ​ឃ្លាតឆ្ងាយ​ពីគ្នា​ប្រមាណ​ជា​៣​ម៉ែត្រ ។ រីឯ​ប្រាង្គ​ទី​៣ គេ​ឃើញ​មាន​រណ្តៅ​មួយ​យ៉ាង​ធំ ដែល​បាន​បន្សល់ទុក​តែ​គំនរ​ឥដ្ឋ​ដោយសារ​ជន​ទុ​ច​រិ​ច្ច ជីក​គាស់ យក​វត្ថុ​បុរាណ​ទៅ​លក់ ។​
    ​ឈ្មោះ​នៃ​ក្រុម​ប្រាសាទ​នេះហើយ ដែល​បាន​ឲ្យ​កំណើត​ឲ្យ​រចនាបទ​កំពង់ព្រះ ដែល​បាន​រីកដុះដាល កាលពី​ចុង​នៅ​សតវត្ស​ទី​៧ ដល់​សតវត្ស​ទី​៨​នៃ​គ​.​ស ។​
    ​១- ប្រាង្គ​ខាងកើត ឬ ប្រាសាទ​ស្រី :
    ​ប្រាសាទ​នេះ ត្រូវបាន​សាងសង់​នៅលើ​ដី​ទួល​មួយ​យ៉ាងខ្ពស់​មាន​ទ្វារ​ចូល​តែមួយ បែរមុខ​ទៅ​ទិស​ខាងជើង ៣​ទៀត​ជា​ទ្វារបញ្ឆោត ។ សំណង់​ស្ថាបត្យកម្ម​មុន​អង្គរ​នេះ​មាន​រាង​ជា​៤​ជ្រុង​ទ្រវែង ប្រវែង​ប្រមាណ​ជា​៨​ម៉ែត្រ ព្រោះថា ខឿន​ត្រូវបាន​កប់​ក្នុង​ដី​យ៉ាងជ្រៅ ។ ការដែល​បែរ​ទិស​ខុស​ប្រក្រតី​ដូច្នោះ ត្រូវ​យោងតាម​ស្ថានភាព​ភូមិសាស្ត្រ ។​


ប្រាសាទ ស្រី ជ្រុង ខាងត្បូង ( ម . ត ២០០៦) គំនូស និង ប្លង់ នៃ ប្រាសាទ ស្រី ជ្រុង ខាងជើង របស់ Parmentier, ឆ្នាំ 1935
គួរ​កត់សម្គាល់ថា ដំបូល​ប្រាសាទ​ស្រី មាន​រាង​ជា​ថ្នាក់ៗ​ទាប ចំនួន​បី ហើយ​លំអ​ដោយ ជំនួស​ចម្លាក់​ក្បាច់​ជា​កូនខ្ទម (​កុ​ឌុ​) ទៅវិញ ដែល​ធ្លាប់មាន​ក្នុង​រចនាបទ​សម្បូរ​ព្រៃ​គុក ។ ហោជាង មាន​រាង​ជា​ក្រចកសេះ​ផ្កាប់ ហើយ​ទ្រ​ដោយ​សសរ​ផ្តោ​ប ។ សសរ​ពេជ្រ មាន​រាង​មូល សន្លឹក​ឈើ​ជំនួស​កម្រង និង​រំយោល​ចន្លោះ ល្បាក់​ធំៗ មាន​ផ្កា​តូចៗ ជា​ជួរ ។ លក្ខណៈ​នៃ​ក្បាច់​ផ្តែរ គឺ​ស្ថិត​នៅត្រង់ថា ផ្តែរ​ទាំងមូល​វិចិត្រករ លំអ​នៅលើ​ក្បាច់​អ័ក្ស ដង​ឆ្នូ​ជា​ក្បាច់​សន្លឹក​ឈើ​សុទ្ធសាធ ហើយ​នៅ​ខាងចុង​ទាំងសងខាង មាន​ក្បាច់​រមូរ​គូថ​ខ្យង ។​


សសរ ពេជ្រ និង ក្បាច់ ផ្តែរ នៃ ទ្វារបញ្ឆោត ជ្រុង ខាងត្បូង រចនា ប័ ថ្ម កំពង់ព្រះ ( ម . ត ២០០៦)
លក្ខណៈពិសេស​មួយទៀត គឺ​ទ្វារបញ្ឆោត​ទាំង​៣​របស់​ប្រាសាទ​ស្រី គឺ​លំអ​ដោយ​ក្បាច់រចនា​ដ៏​ល្អ​វិចិត្រ ដូចជា​សសរ​ពេជ្រ ក្បាច់​ផ្តែរ និង​សន្លឹក​ទ្វារ​ធ្វើ​អំពី​ថ្មភក់​នេះ​ជា​អ្វីមួយ​ដែរ​ខុសប្លែក​ពី​ប្រាសាទ ​ដទៃៗ​ឯទៀត ដែល​ស្ថិតក្នុង​រចនាបទ​ដូចគ្នា ។
    ​ក្រៅពីនេះ​ផ្នែក​ខាងក្រោម​នៃ​សសរ​ពេជ្រ​ដែល​អម​ទ្វារ​ចេញចូល​គេ​ឃើញ​មាន​ ចម្លាក់​ទ្វារបាល​ជា​នាគរាជ​មាន​ក្បាល​៥ ទាំងសងខាង នៃ​ទ្វារ​ចេញចូល គួរ​ឲ្យ​ស្ងប់​ស្ញែង ។​
    ​វត្តមាន​នៃ​ស្តេច​នាគ ដែល​ពុំ​ធ្លាប់មាន​ពីមុនមក ក្នុង​ប្រវត្តិ​សិល្បៈ​ខ្មែរ គឺ​ដើម្បី​សូម​ឲ្យ​ព្រះអាទិទេព​រង​នេះ​រក្សា​ទីតាំង​ដូច​នគរ​ខ្មែរ​ឲ្យ​ សុខសាន្ត ហើយ​ម្យ៉ាងវិញទៀត ហាក់ជា​សេចក្តីប្រកាស​ឲ្យ​សាសនិក​ដឹងឮ​គ្រប់ៗ​គ្នា​ដឹងថា​ទីតាំង​នេះ គឺជា​មណ្ឌល​មួយ​ដ៏​ពិសិដ្ឋ ។​
    ​២- ប្រាង្គ​ខាងលិច ឬ ប្រាសាទ​ប្រុស :
មាន​រាជ​៤​ជ្រុង ស្មើ​ប្រាសាទ​ប្រុស មាន​ទំហំ​តូច​ជាង​ប្រាសាទ​ស្រី​ផ្នែក​ខាងមុខ ត្រូវបាន​រលុះ​ធ្លាក់​ជាច្រើន​អន្លើ (​រូបភាព​)  ។ ប្រាសាទ​ប្រុស​នេះ មាន​អាយុកាល​ប្រហាក់ប្រហែល​ប្រាសាទ​ស្រី ផ្ទាំង​ចម្លាក់​សិវ​បាទ​មួយ​មាន​ពីរ​ថ្នាក់​បន្តុប​លើ​គ្នា ទម្រ​សិវ​បាទ ដែលមាន​រន្ធ​តូច​ជា​រង្វង់ ដើម្បី​ដាក់​វត្ថុ​ពិសិដ្ឋ នៅពេលនោះ​បញ្ចុះបឋមសិលា ចម្លាក់​ទេវរូប​ភេទ​ស្រី​ចំនួន​ពីរ​ផង​ព្រះ​វិស្ណុ និង​ទ្វារបាល ធ្វើ​អំពី​ថ្ម ត្រូវ​រកឃើញ​នៅក្នុង​ទេវស្ថាន​នេះ​…..​មានការ​កាន់កាប់​បន្ត​រហូតដល់​ សតវត្ស​ទី​១០​យ៉ាង​ប្រាកដ ។​
    ​ក្រៅពីនេះ ចំណែក​នៃ​ព្រះ​ប្រក​នាគ​ក៏​ជា​ភស្តុតាង​បង្ហាញ​បញ្ជាក់ថា មានការ​ផ្លាស់ប្តូរ ទម្រង់​សាសនា ក្រោយពី​សម័យអង្គរ​ជាពិសេស​ក្នុង​រាជ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ។​


ចម្លាក់ សម័យអង្គរ មកពី ប្រាសាទ ប្រុស (Cf. EFEO-15795-1bis-15789-2bis-3bis)
សូមជម្រាបថា​វត្ថុ​បុរាណ​ទាំងនោះ ឥឡូវនេះ ត្រូវបាន​បាត់បង់ អស់​ទៅហើយ លើកលែងតែ​ចម្លាក់​សំណាង​ព្រះ​សិវ​បាទ ដែល​ត្រូវបាន​តម្កល់​នៅ​សារ​ម្ទី​រ​ជាតិ​រហូតដល់​សព្វថ្ងៃនេះ ៕
    ​គ្រប់ការ​សាងសង់​ប្រាសាទបុរាណ​ខ្មែរ ដើម្បី​មូលហេតុ​សាសនា គឺ​សុទ្ធសឹង​បង្កឡើង​ដោយ​សម្ភារៈ​សំណង់ រួមមាន​ថ្មបាយក្រៀម​ដែល​ច្រើន​ប្រើ​ក្នុង​ការរៀប​ជញ្ជាំង ចាក់​ជា​គ្រឹះ ដោយហេតុថា វា​ងាយស្រួល​រក និង​មាន​តម្លៃថោក ។ ថ្មភក់ នៅលើ​តួ​ប្រាសាទ ព្រោះថា​ប្រភេទ​ថ្មី​នេះ​ពិបាក​រក ឬ​មានតម្លៃ​ខ្ពស់ ដូច្នេះហើយ​គេ​ប្រើ​ជា​នៅតែ​កន្លែង​ណា​ដែល​សំខាន់ៗ ដូច​ហោជាង​, ផ្តែរ​, សសរ​ពេជ្រ​, ជណ្តើរ ។ ថ្ម​ដី​ដុត​ភាគច្រើន​ប្រើ​នៅ​ផ្នែក​ដំបូល និង​ដាក់​រៀប​ជា​គ្រឹះ​ផ្នែក​ខាងក្រោម​នៃ​ប្រាសាទ​ផងដែរ ។ ខ្សាច់​ក្នុងការ​បុកគ្រឹះ​ឲ្យ​ហាប់ ។ ក្រោយពី​បង្ហាប់​រួច​នោះ គេ​តែងតែ​ចាក់​ខ្សាច់ ឬ​អង្គា​ម និង​ទឹក ផ្នែក​ខាងលើ​ទៀត ។ អត្ថប្រយោជន៍​របស់​អង្កាម គឺ​ធ្វើ​ឲ្យ​គ្រឹះ​មាន​លក្ខណៈ​ហាប់​ណែន​ល្អ ។ ទឹក គឺជា​សម្ភារៈ​សម្រាប់​បុកគ្រឹះ ហើយ​សម្រាប់​បង្ហាប់​ផងដែរ ​។​


សមាសធាតុ តុបតែង លម្អរ ប្រាសាទភ្នំក្រោម (១) និង សមាសធាតុ តុបតែង ប្រាសាទខ្មែរ មួយទៀត
ក្រៅពីនេះ គឺ​ឃើញ​មានការ​ប្រើ​ឈើ (​ស្មាច់​) សម្រាប់​បុកគ្រឹះ​ដាក់​អន្លុង​ទ្វារ និង​សម្រាប់​បំបែក​ថ្ម​ផងដែរ ។ គេ​យក​វា​ត្រាំ​ទឹកជា​មួយ​ថ្ម ក្រោយមក​ឈើ​នោះ​រីក ជាហេតុ​បណ្តាល​ឲ្យ​ថ្ម​បែក ។ ជ័រ​ឈើ ជាពិសេស​ក្នុង​ការរៀប​ឥដ្ឋ ឬ​ជញ្ជាំង ។ ពោលគឺ​គេ​ត្រូវ​តំរឹម​ឥដ្ឋ ឬ​ថ្ម​ឲ្យ​ស្មើ និង​ខាត់​ឲ្យ​រលោង​ទើប​គេ​យក​ជ័រ​បិទ​ភ្ជាប់​គ្នា​តែម្តង ធ្វើ​ឲ្យ​សំណង់​ហាប់​ដូចជា​មិនមាន​ថ្នេរ​អញ្ចឹង ។​
    ​ជី :  គេ​តែង​ពួរ ដើម្បី​ឲ្យ​ស្ថាបត្យករ​ឡើង​ឆ្លាក់ ឬ​លើក​បណ្ត​ប់​ថ្ម​ពីលើ​គ្នា ។​
    ​ប្រាសាទ​ទាំងនោះ​សុទ្ធសឹងតែ​បំពាក់​ដោយ​សមាសធាតុ​លំអ​តុបតែង ទាំង​ខាងក្នុង និង​ខាងក្រៅ​ផងដែរ ។​
    ​សមាសធាតុ​តុបតែង​ស្ថាបត្យកម្ម​ផ្នែក​ខាងក្រៅ : ហោជាង​ក៏​ដូច​ក្បាច់​ផ្តែរ ជា​គ្រឿង​លំអ​របស់​ប្រាសាទ​យ៉ាងសំខាន់​ក្នុងការ​កំណត់​ការវិវត្ត​អាយុកាល​ មួយ​ទៅ​អាយុកាល​មួយ និង​សម្រាប់​បញ្ជាក់​នូវ​រចនា​ប័​ថ្ម​នា​សម័យកាល​នីមួយៗ ។ លើសពីនេះ ហោជាង​ត្រូវ បាន​ធ្លាក់​ជា​ក្បាច់រចនា​ជា​ផ្កា​ភ្ញី​ស្រស់ប្រិមប្រិយ ដើម្បី​ទាក់ទាញ​សាសនិកជន ។​

ផ្តែរ ប្រាសាទ រចនា ប័ ថ្ម ព្រៃ ក្មេង សតវត្សរ៍ ទី ៧ មន្ទីរ វប្បធម៌ ខេត្តកំពង់ចាម ដែលមាន រន្ធ បង្គោល មេ ទ្វារ ( ម . ត ១៩៩៣)
    ​ផ្តែរ : ផ្តែរ​ដែល​ផ្តើមឡើង​នៅ​សម័យ​វប្បធម៌​បុ​រេ​អង្គរ ជាពិសេស​ក្នុង​រចនា​ប័​ថ្មភ្នំ​ដា (​ក្នុងដំណាក់កាល​ទី ២ នៃ​កា​វិវត្តន៍​) គឺ​ស្ថិតក្រោម​ហោជាង មានមុខ​ងារ​មិន​ត្រឹមតែ​លំអ​ប្រាសាទ​តែប៉ុណ្ណោះ​ទេ ថែមទាំង​បញ្ជា​ក់នូវ​ការគោរព​សាសនា​នីមួយៗ ។​
    ​សសរ​ពេជ្រ : មានមុខ​ងារ​លំអ​ប្រាសាទ​ផង និង​ជួយ​ទ្រ ហោជាង ថែមទាំង​សំណង់​ទាំងមូល​ផងដែរ ។ ក្បាច់​សសរ​ពេជ្រ​ដែល​ចាស់​ជាងគេ​ស្ថិតក្នុង​រចនា​ប័​ថ្មភ្នំ​ដា ។​
    ​

ស៊ុមទ្វារ និង សន្លឹក ទ្វារ នៅ ប្រាសាទ ស្រី ខេត្តកំពង់ឆ្នាំង នា សតវត្សរ៍ ទី ៧-៨ ( ម . ត ១៩៩៦)
សសរ​ផ្អោប ឬ​សសរ​បញ្ឆោត : គឺ​ស្ថិត​នៅជាប់​សសរ​ពេជ្រ​ផ្នែក​ខាងក្រៅ មាន​មុខងារ​សម្រាប់​លំអ​ដោយ​ការ​ឆ្លាក់​ក្បូរ​ក្បាច់រចនា​យ៉ាង​ប្រណិត និង​ជួយ​ទ្រហោ​ជាង និង​សំណង់​ទាំងមូល ។ សសរ​បញ្ឆោត​នេះ មាន​ចាប់តាំងពី​រចនា​ប័​ថ្ម​ព្រះ​គោ ចុង​សតវត្ស​ទី ៩ ហេតុផល​រចនា​ប័​ថ្ម​អង្គរ ។​
    ​ទ្វារ និង ស៊ុមទ្វារ : ស្ថិត​នៅជាប់​ទ្វារ​ដែល​ធ្វើឡើង​អំពី​ឈើ វា​មានមុខ​ងារ​លំអ​ប្រាសាទ និង​ទទួល​សា្វគ​មន៍ សាសនិកជន​ដែល​ចូល​ប្រាសាទ​បូជា​ព្រះ តាមរយះ​ក្បាច់​ផ្តែរ ។ ស៊ុមទ្វារ​ធ្វើ​អំពី​ថ្មភក់ ហើយ​មាន​ចោះ​រន្ធ ដើម្បី​ស៊ក​ពន្លួញ ។


រន្ធ មេ ទ្វារ សម្រាប់ ស៊ក ព ន្លូ ញ ប្រាសាទ រូងភ្នំ នៅ ជើងភ្នំ ដា , អន្តរកាល រវាង នគរ ភ្នំ និង ចេនឡា អង្គរបុរី ( ម . ត ២០០៦) និង ទ្វារ ឈើ នា សម័យ ចេនឡា នៅ ប្រាសាទ ស្រី ស្រុក កំពង់លែង ខេត្តកំពង់ចាម ( ម . ត ២០០៨)
វត្តមាន​របស់​រន្ធ​ទាំងនោះ ពីរ​នៅ​ផ្នែក​ខាងលើ និង ពីរ​ទៀត​នៅ​ផ្នែក​ខាងក្រោម គឺ​សំរាប់​ទទួល​សន្លឹក​មេ​ទ្វារ ដែល​ធ្វើ​អំពី​ឈើ​ដូច​ករណី​នៃ​មេ​ទ្វារ​នៃ​ប្រាសាទ​ស្រី ដែល​ស្ថិត​ក្នុងសម័យ​វប្បធម៌​ចេនឡា ជា​តថភាព​ស្រាប់ ។ ប្រពៃណី​នេះ តាមពិតទៅ ត្រូវបាន​ផ្តើមឡើង​តាំងតែ​សម័យ​នគរ​ភ្នំ​ម្ល៉េះ ជាពិសេស​នៅ​ប្រាសាទ​រូងភ្នំ ដែល​ស្ថិតក្រោម​ជើងភ្នំ​ដា​ជាដើម ៕
ក្នុង​រាជ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ យើង​ឃើញ​មានការ​បង្រួបបង្រួម និង​ស្ថាបនា​ជាតិខ្មែរ​ឡើងវិញ ហើយ​ការអភិវឌ្ឍន៍​ជាតិ​នេះ​មាន​កាន់តែ​ខ្លាំងក្លា​ឡើងៗ នៅ​ចុង​សម័យ​វប្បធម៌​បាយ័ន ។ ភស្តុតាង​នៃ​សម្មិទ្ធិផល​សង្គម​ដំបូងបង្អស់ គឺ​ការកសាង​ព្រះ​រាជធានី​អង្គរធំ ដែលមាន​ប្រាសាទបាយ័ន​ជា​ប្រាសាទ​រាជ បន្ទាប់មក​គឺ​ប្រាសាទតាព្រហ្ម ព្រះខ័ន និង​បន្ទាយឆ្មារ ដើម្បី​ឧទ្ទិស​បុណ្យ​កុសល​ចំពោះ​អតីត​ព្រះរាជវង្សានុវង្ស​ព្រមទាំង​មេទ័ព​ ដែល​បាន​ពលី​ជីវិត​ក្នុង​សង្គ្រាម​រំដោះទឹកដី​ខ្មែរ ។ ដើម្បី​ពង្រីក​អំណាច ព្រះមហាវីរក្សត្រ​អង្គ​នេះ​បាន​កសាង​នូវ​សាលាសំណាក់ (​ធម្មសាលា​) និង​មន្ទីរពេទ្យ (​អ​រោ​គ្យ​សាលា​) ជាច្រើន ព្រមទាំង​បាន​ជួសជុល​ឡើងវិញ​នូវ​មូលនិធិ​សាសនា​នា​សម័យមុនៗ​ទូទាំង​ដែនដី​នៃ ​កម្ពុជរដ្ឋ ។​
    ​ស្នា​ព្រះ​ហ​ស្ថ​ដ៏​ធំធេង​ទាំងនោះ ត្រូវបាន​អ្នកស្រាវជ្រាវ​ខាង​ប្រវត្តិសាស្ត្រ​បង្ហាញ​បញ្ជាក់​តាមរយៈ​សៀវភៅ និង​អត្ថបទ​មួយចំនួន​រួចទៅហើយ ។ យ៉ាងណាមិញ​ប្រជាជន​ខ្មែរ​យើង  ក៏បាន​ចារ​ព្រឹត្តិការណ៍​ទាំងនោះ​ក្នុង​ក្រាំងមាស​នៃ​ពង្សាវតារ​ប្រចាំ​ជាតិ ​របស់ខ្លួន​ផងដែរ ។


សិលាចារឹក សម័យ ព្រះបាទ ជ័យ វរ្ម័នទី ៧ នៅលើ ប្រាសាទអង្គរវត្ត ( ម . ត ២០០៨) និង បង្គោល សិលាចារឹក នា មន្ទីរពេទ្យ របស់ ទ្រង់ នៅ ខេត្ត សុ រិ ន្ទ្រ ( ឯកសារ នាយកដ្ឋាន វិចិត្រសិល្បៈ ថៃ )
ដូច​យើង​ជម្រាប​រួចមកហើយ ក្នុងសម័យ​បាយ័ន​សិល្បៈ​វប្បធម៌​បច្ចេកទេស និង​វិទ្យាសាស្ត្រ​ខ្មែរ​បាន​ឈានដល់​ដំណាក់កាល​កំពូល លើសសម័យ​មុនៗ ដោយសារ​ព្រះមហាក្សត្រ​អង្គ​នេះ ឬក៏​អ្នកប្រាជ្ញ​ដែល​រួម​ព្រះ​បរ​មក​គ្រូ និង​វិស្វករ​ចំណាន​របស់​ទ្រង់​បាន​បង្កើត​នូវ​រចនាសម្ព័ន្ធ​ថ្មី​មួយ​ដែលមាន ​លក្ខណៈ​សំយោគ​រវាង​លទ្ធិ​ព្រះពុទ្ធសាសនា​ទាំងពីរ​និកាយ និង​ព្រហ្មញ្ញសាសនា ដែលជា​ត្រីវិស័យ​នៃ​ការអភិវឌ្ឍន៍​ប្រទេសជាតិ ។​
    ​ក្នុង​អត្ថបទ​នេះ នឹង​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការ​ឆ្លាក់​ចារឹក​ខ្លីៗ​មួយចំនួន​នៅលើ​ ជញ្ជាំង​ប្រាសាទអង្គរវត្ត ដែល​រហូតដល់​សព្វថ្ងៃ​ពុំទាន់​មាន​នរណា​មួយ​ចាប់អារម្មណ៍​នៅឡើយ  ព្រោះ​គេ​បាន​ចាត់ទុកថា ជា​អក្សរ​ដែល​សរសេរ​ក្នុង​រាជ​របស់​ព្រះបាទ​សុរិយា​វរ្ម័នទី​២ ស្តេច​ស្ថាបនិក​ប្រាសាទអង្គរវត្ត ។​
    ​សូម​រំលឹកថា តួអក្សរ​ចារឹក​ទាំងនោះ ផ្ទាំង​រូប​នីមួយៗ​ពាក់ព័ន្ធ​នឹង​មេទ័ព ហើយ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ឈ្វេងយល់​ពី​ហេតុការណ៍​ប្រវត្តិសាស្ត្រ ដែល​បាន​កើតឡើង​ក្នុងសម័យ​កាលនោះ ដូចជា​វត្តមាន​របស់​កងទ័ព​សៀម​ជាដើម ដែល​បាន​ចូលរួម​ក្បួនព្យុហយាត្រា ។ គឺ​ចំណុច​នេះហើយ​ដែល​យើង​សូម​លើក​មក​ពិនិត្យ​នៅទីនេះ ។​
    ​ជាបឋម​យើង​សូម​លើកយក​តួអក្សរ​ចារ​លើ​ប្រាសាទអង្គរវត្ត ដែល​គេ​បាន​សន្មត​ដោយ​ភាន់ច្រឡំ​ថា ជា​តួអក្សរ​ចារ​ក្នុង​រាជ​របស់​ព្រះបាទ​សុរិយា​វរ្ម័នទី​២ ដើម្បី​ប្រៀបធៀប​ទៅនឹង​តួអក្សរ​ដែល​ចារ​ក្នុង​រាជ​របស់​ព្រះបាទ​ជ័យ​ វរ្ម័នទី​៧ ។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​តួអក្សរ​ទាំងឡាយ​លើ​ប្រាសាទអង្គរវត្ត មាន​លក្ខណៈ​ដូចគ្នា​បេះបិទ​ទៅនឹង​អក្សរ​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ។ ម្យ៉ាងវិញទៀត ដោយសារតែ​តួរ​អក្សរ​ទាំងនោះ​មាន​ទម្រង់​ខុសគ្នា​នឹង​តួ​សិលាចារឹក​ដែល​ចារឹក ​របស់​ព្រះបាទ​សុរិយា​វរ្ម័នទី​២ យើង​ពុំ​អាច​ចាត់ទុកថា​អក្សរ​ទាំងនេះ​ស្ថិតក្នុង​សម័យកាល​តែមួយ​បានឡើយ ។​
    ​ខាងលើនេះ ធ្វើ​ឲ្យ​យើង​សន្និដ្ឋានបានថា អក្សរ​ចារឹក​នៅលើ​ប្រាសាទអង្គរវត្ត ត្រូវបាន​ចារ​ឡើង​ក្នុង​រាជ​របស់​ព្រះបាទ​ជ័យ​វ​រ័​ន្ម​ទី​៧ យ៉ាង​ប្រាកដ ។ ដោយ​ផ្អែកលើ​លក្ខណៈ​នៃ​តួអក្សរ​ទោះបី​គ្មាន​ការចុះ​កាលបរិច្ឆេទ​ក៏ដោយ​នេះ​ ជាការ​រកឃើញ​របស់​យើង ។​
    ​រួចមកហើយ យើង​បាន​កត់សម្គាល់ថា ព្រះមហាក្សត្រ​ជ័យវរ្ម័ន​ទី​៧ បាន​កាន់កាប់​ទឹកដី​ដូនតា​របស់​ទ្រង់​ឡើងវិញ ដោយ​ទ្រង់​បាន​កសាង​ឬ​ជួសជុល​មូលនិធិ​សាសនា​ឡើងវិញ ទូទាំងប្រទេស ជាពិសេស​ក្រោយពី​ទ្រង់​ឡើង​សោយរាជ្យ​សម្បត្តិ ។ ព្រះអង្គ​មិនបាន​កសាង​ប្រាសាទអង្គរវត្ត​ទេ ក៏ប៉ុន្តែ​ព្រះអង្គ​យ៉ាងហោចណាស់​ក៏បាន​ឆ្លាក់​ដោយ​ប្រើ​តួអក្សរ​ក្នុងសម័យ​ របស់​ទ្រង់ ដើម្បី​បង្ហាញ​ប្រវត្តិ​របស់​ចម្លាក់​នីមួយៗ ទុកជា​ប្រវត្តិសាស្ត្រ​ដែរ  ហើយ​ទង្វើ​បែបនេះ ក៏ត្រូវ​បាន​បន្ត​រហូត​ដល់​សតវត្ស​ទី​១៥ ដែរ ជាពិសេស​ក្នុង​រាជ​របស់​ព្រះបាទ​អង្គ​ច័ន្ទ ដែល​បានបញ្ចប់​ផ្ទាំង​ចម្លាក់​រួចរាល់ នូវ​អ្វីដែល​ព្រះបាទ​សុរិយា​វរ្ម័នទី​២ មិនបាន​បញ្ចប់​នៅ​សតវត្ស​ទី​១២ ។​
    ​សូម​រំលឹកថា ព្រះបាទ​សុរិយា​វរ្ម័នទី​២ ស្ថាបនិក​ប្រាសាទអង្គរវត្ត គឺជា​ស្តេច​ខ្មែរ​មួយអង្គរ​ដ៏​មាន​មហិទ្ធិឫទ្ធិ​ដ៏​អស្ចារ្យ​ដែល​បាន​ឡើង​ សោយរាជ្យ​នៅ​គ​.​ស ១១១៣ ដោយមាន​ព្រះ​ម​រប​នាម​ថា​ព្រះ​បរម​វិស្ណុ​លោក ។ រីឯ​ព្រះបាទ​ជ័យ​វរ្ម័នទី​២ ព្រះអង្គ​សោយរាជ្យ នៅ​ឆ្នាំ​១១៦២ ចន្លោះ​សតវត្ស​ទី​១២ និង​ដើម​សតវត្ស​ទី​១៣ ។
ដូច្នេះ តាមរយៈ​ការ​ឆ្លាក់​ប្រវត្តិ​នៃ​រូប​នីមួយៗ​នៅលើ​ជញ្ជាំង​ប្រាសាទ ដែល​យើង​អាច​ចាត់ទុកថា ជាការ​អភិរក្ស ឬ​ការជួសជុល ឬក៏​ជាការ​សាងសង់​បន្ថែម យើង​ឃើញ​ព្រះទ័យ​យកចិត្តទុកដាក់​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧ ទៅលើ​ប្រាសាទ​សិលា​ដ៏​ធំ​សម្បើម និង​សំខាន់​ខាងលើនេះ ដែលជា​កេរដំណែល​របស់​ដូនតា​យ៉ាង​ប្រាកដ ៕

Friday, December 16, 2011




ខែត្រពោធិ៍សាត់
Pursat Province (Khmer: ខេត្តពោធិ៍សាត់) is the fourth largest province in Cambodia. It is located in the western part of the country and borders clockwise from the north with Battambang Province, the Tonlé Sap, Kampong Chhnang Province, Kampong Speu Province, Koh Kong Province, and Thailand. It is located between the Tonle Sap and the northern end of the Cardamom Mountains. The Pursat River bisects the province, running from the Cardamoms in the west to the Tonle Sap in the east. Pursat is accessible by National Highway 5, by boat, rail and by numerous smaller roads. The capital, Pursat town, lies 174 kilometres north west of Phnom Penh by road and 106 kilometres south east of Battambang.[2]
ស្រុកកណ្តៀងរួមមាន៩ឃុំ ៖
* ឃុំអន្លង់វិល
* ឃុំបន្ទាយដី
* ឃុំកណ្តៀង
* ឃុំកញ្ជរ
* ឃុំរាំងទិល
* ឃុំស្រែស្តុក
* ឃុំស្វាយលួង
* ឃុំស្យា
* ឃុំវាល

 Location

Kandieng shares a border with the districts of Bakan to the west, Sampov Meas to the south and Krakor to the east. The northern part of the district encompasses a portion of the Tonle Sap lake and there is one settlement on the edge of the lake at Reang Til.[2] This is a Tonle Sap floating village and the location moves depending on the water level in the lake.

According to the 1998 Census, Kandieng district is made up of 9 communes and 113 villages. The population of the district was 53,335 in 10,148 households at the time of the last census.[3]

Characteristics

Kandieng is home to several villages of traditional sculptors who work in marble. Buddhist statues and animal carvings are in strong demand and pieces from Kandieng are sold as far away as Phnom Penh and Siem Reap. The marble is quarried in the Cardamom Mountains in Veal Veang district and often transported to Kandieng via oxcart. In these villages marble carving is a skill that has been handed down through families over generations. [4]

Although there are many execution sites in Pursat, Kandieng is also home to one of the major execution sites (sometimes called killing fields) of the Khmer Rouge in Pursat province. It is located near Srae Sdok about 6 kilometres from the Tonle Sap. The Tuol Purchrey killing site was a military fort for government soldiers during the Lon Nol period. Systematic executions were carried out at Tuol Purchrey from 1975 until 1978. People were transported to the site in large trucks, ordered out, tied up at gun point, and marched to be killed. Local researchers who visited and mapped the site interviewing surviving eyewitnesses estimated that over 10,000 people were executed here over 3 years. [5]
ស្រុកបាកានរួមមាន១០ឃុំ ៖
* ឃុំបឹងបត់កណ្តោល
* ឃុំបឹងខ្នារ
* ឃុំខ្នារទទឹង
* ឃុំមេទឹក
* ឃុំអូរតាប៉ោង
* ឃុំរំលេច
* ឃុំស្នាមព្រះ
* ឃុំស្វាយដូនកែវ
* ឃុំតាលោ
* ឃុំត្រពាំងជង

Bakan District (Khmer: ស្រុកបាកាន) is a district in Pursat Province, Cambodia. The district capital is at Trapeang Chong located on National Highway 5 around 15 kilometres north of the provincial capital at Pursat town.[2]
According to the 1998 Census, Bakan is made up of 10 communes and 156 villages. The population of the district was 121,229 persons in 22,494 households at the time of the census. [3] Bakan is the most populous district in Pursat province.

Location

Bakan shares a border with Battambang Province to the north and the district of Veal Veang to the west. To the south of Bakan are Phnum Kravanh and Sampov Meas districts. Bakan shares its eastern border with Kandieng district. To the northeast Bakan encompasses a portion of the Tonle Sap lake. Three villages in this part of the district are Tonle Sap floating villages. Their location moves depending on the water level in the lake.

Characteristics

The national highway and the only north-south rail link in the country bisect the district and thus most villages have comparatively good access to goods and services. There is a district Hospital at Boeng Khnar [4] and the provincial capital and higher level services are only a short distance away. There is an active market that spills over onto the highway at Trapeang Chong and this combined with the recent resurfacing of the highway has led to increased traffic accidents and road fatalities.[5]

Wat Bakan

Wat Bakan or Bakan Pagoda is one of the oldest active pagodas in the country. The Buddhist Institute of Cambodia notes that the original pagoda is over 800 years old and has been in continuous use as a temple. It is regarded as one of the holiest sites in Cambodian Buddhism.[6] Parts of the original pagoda can still be seen around a small mound behind one of the buildings of the main temple. During the Khmer Rouge years many stones from the old temple were taken to build an embankment and repair bridges at DamnakAmpilnearby.[7]

ស្រុកក្រគររួមមាន១១ឃុំ៖
  • ឃុំអន្លង់ត្នោត
  • ឃុំអន្សាចំបក់
  • ឃុំបឹងកន្ទួត
  • ឃុំឈើតុំ
  • ឃុំកំពង់លួង
  • ឃុំកំពង់ពោធិ
  • ឃុំក្បាលត្រាច
  • ឃុំអូរសណ្តាន់
  • ឃុំស្នាអន្សា
  • ឃុំស្វាយស
  • ឃុំត្នោតជុំ

Krakor District (Khmer: ស្រុកក្រគរ) is a district in Pursat Province, Cambodia. The district capital is Krakor town located 25 kilometres west of the provincial capital at Pursat town.

Location

Krakor is the westernmost district of Pursat province and borders on Kampong Chhnang to the west. To the north the district encompasses a portion of the Tonle Sap lake and there are several villages on the edge of the lake. These are Tonle Sap floating villages and their location moves depending on the water level in the lake. The districts of Kandieng and Sampov Meas form the eastern border and Phnum Kravanh district lies to the south. The district capital is at Krakor town which is located on National Highway Number 5 about 160 kilometres by road from Phnom Penh.[2]

Characteristics

According to the 1998 Census, Krakor district is made up of 11 communes and 103 villages. The population of the district was 74,222 in 14,347 households at the time of the last census.[3]
The national highway and the only north-south rail link in the country bisect the district and thus most villages in the district have comparatively good access to goods and services. There is a former district Hospital at Krakor town [4] and the provincial capital and higher level services are only a short distance away. There is an active market that spills over onto the highway at Krakor town and this combined with the recent resurfacing of the highway has led to increasing traffic accidents and road fatalities.[5]

Fishing Tragedy

Located on the Tonle Sap, Krakor district is well known for fishing and prahok trey ngiet and other fish products are exported to markets in Pursat and Phnom Penh. Most of these fish are collected by floating fishing villages in the northern part of the district, near the district town. These villagers have had an uneasy relationship with Fishery Administration officials over claims of illegal fishing in protected areas of the lake. In April 2007 this unease culminated in an incident that led to the deaths of three fishermen and the torching of the commune fisheries office. Three fishermen, including a pregnant woman, were shot and killed with AK-47s by a group of Fisheries officials who claimed they were attacked by the fishermen. [6]

ស្រុកភ្នំក្រវាញរួមមាន៧ឃុំ៖
  • ឃុំបាក់ចិញ្ចៀន
  • ឃុំលាច
  • ឃុំផ្ទះរុង
  • ឃុំព្រងិល
  • ឃុំរកាត
  • ឃុំសន្ទ្រែ
  • ឃុំសំរោង
    Phnum Kravanh district (Khmer: ស្រុកភ្នុំក្រវាញ) is a district in Pursat Province, Cambodia. In English the name translates to the Cardamom Mountains.

    Location

    Phnum Kravanh shares a border with Veal Veang district to the west and Koh Kong, Kampong Speu and Kampong Chhnang provinces to the south. Bakan and Sampov Meas districts are to the north and Krakor district is on the north eastern boundary.[2] Previously Phnum Kravanh was much larger and stretched to the Thai border. However, in 1997 the western part of the district was taken to form the new district of Veal Veang.
    The southern part of the district is largely unpopulated and has few roads. It forms a major part of the Central Cardamom range. According to the 1998 Census, Phnum Kravanh district is made up of 7 communes and 55 villages. The population of the district was 54,136 in 10,390 households at the time of the census.[3]

    Characteristics

    The district is large and sparsely populated with a population density of only around 15 person per square kilometre. Most of the district is forested, mountainous and some parts are still heavily mined particularly around Pteah Rung commune near the district capital. [4]
    Phnum Kravanh is also home to around 130 families of the few remaining ethnic minority Pear people.[5] These families originally lived in the highlands of the Cardamom Mountains but were forced to move to the lowlands beside the Pursat River during the years of the Khmer Rouge regime. [6]
ស្រុកសំពៅមាសរួមមាន៧ឃុំ៖
  • ឃុំចំរើនផល
  • ឃុំកោះជុំ
  • ឃុំលលកសរ
  • ឃុំផ្ទះព្រៃ
  • ឃុំព្រៃញី
  • ឃុំរលាប
  • ឃុំស្វាយអាត់
Sampov Meas District (Khmer: ស្រុកសំពៅមាស) is a district in Pursat Province, Cambodia. The provincial capital of Pursat is located within the district.

 Location

Sampov Meas is located in the center of the most populated part of the province. The district is completely surrounded by other districts and is the only district in Pursat that shares no border with another province. North of Sampov Meas lies Kandieng district, while Bakan forms the northeastern and eastern borders. Phnum Kravanh is to the south and Krakor forms the western boundary along National Highway Number Five.[2] This is the smallest district in Pursat province by land area and has the highest population density.
The Pursat River, which begins in the Northern Cardamoms, flows through the center of the district at Pursat town on its way to the Tonle Sap. There are small parks alongside the river where urban residents of Sampov Meas often come to sit in the cool of the evening.

Characteristics

The provincial capital Pursat town is located in Sampov Meas district 188 kilometres from Phnom Penh by road. This is considered to be an urban rather than a rural district. According to the 1998 Census, Sampov Meas district is made up of 7 communes and 64 villages. The population of the district was 57,523 in 10,856 households at the time of the last census.[3]
The national highway and the only north-south rail link in the country bisect the district and thus all villages in the district have excellent access to goods and services. The provincial hospital is located in Pursat town [4] and there are numerous schools and other services available. Sampov Meas district also hosts a campus of the University of Management and Economics in the provincial capital. [5]

ស្រុកវាលវែងរួមមាន៥ឃុំ៖
  • ឃុំអន្លង់រាប
  • ឃុំក្រពើពីរ
  • ឃុំអូរសោម
  • ឃុំប្រម៉ោយ
  • ឃុំថ្មដា
Veal Veang (or Veal Veng), Khmer: ស្រុកវាលវែង is a district in Pursat Province, Cambodia. The district capital is Pramoey town located 109 kilometres by road from National Highway Number 5.

Characteristics

Veal Veang shares a border with Battambang Province to the north, Thailand to the west, Koh Kong Province to the south and the Pursat districts of Phnum Kravanh and Bakan to the east. The northern end of the Cardamom Mountains cover the eastern edge of Veal Veang to the Thai border.[2] According to the 1998 Census, Veal Veang district is made up of 5 communes and 20 villages.[3] However, the population of the district was not enumerated in the census due to security concerns.[4] From 1979 until the end of the 1990s, Veal Veang was one of the last remaining strongholds of the Khmer Rouge.
The legacy of the Cambodian civil war and over 30 years of Khmer Rouge occupation has left many parts of the district heavily contaminated with landmines.[5] As mines are cleared and roads improved, logging both legal and illegal threatens the remaining forested areas. Veal Veang is also home to around 300 families of the few remaining ethnic minority Pear people.[6]

Wednesday, December 14, 2011

ការ​ប្រជែង​រស់​របស់​សត្វ​កណ្ដុរ

ការ​ប្រជែង​រស់​របស់​សត្វ​កណ្ដុរ (រូប IRRI)
កណ្ដុរ​ត្រូវ​បាន​ជនជាតិ​អេហ្ស៊ីប​ចាត់​ទុក​ជា​សត្វ​ចង្រៃ​តាំងពី ៤០០០​ឆ្នាំ​មុន​គ្រិស្តសករាជ ហើយ​រហូត​មក​ដល់​សព្វថ្ងៃ​វា​បន្ត​ធ្វើ​ឲ្យ​មាន​បញ្ហា​ជាច្រើន​ទាំង​នៅ​ ក្នុង​ស្រែ ទាំង​នៅ​ក្នុង​កន្លែង​ទុកដាក់​ស្រូវ​អង្ករ​នៅ​ទ្វីប​អាស៊ី ។ ក្នុង ១​ ឆ្នាំ កណ្ដុរ​ពេញវ័យ ២៥ ក្បាល អាច​ស៊ី​បំផ្លាញ និង​ធ្វើ​ឲ្យ​កខ្វក់​គ្រាប់​ធញ្ញជាតិ​ប្រមាណ​កន្លះ​តោន ។ គ្រាន់​តែ​នៅ​ក្នុង​ទ្វីបអាស៊ី កណ្ដុរ​អាច​បំផ្លាញ​ស្រូវ​អង្ករ​ក្នុង​បរិមាណ​ដែល​អាច​ចិញ្ចឹម​មនុស្ស​បាន ៤០០ លាន​នាក់ ។
ដោយ​មាន​លក្ខណៈ​ឆ្លាត ប៉ិនប្រសប់ ចេះ​សម្របសម្រួល និង​ព្យាយាម កណ្ដុរ​អាច​បន្ត​មាន​វត្តមាន​ក្នុង​ចំនួន​ដ៏​ច្រើន នៅ​ពេល​ដែល​ពូជ​សត្វ​ជាច្រើន​ផ្សេង​ទៀត​លែង​មាន​វត្តមាន​លើ​​ពិភពលោក ។ នៅ​ក្នុង​ស្រែ កណ្ដុរ​ស៊ី និង​កាត់​បំផ្លាញ​ស្រូវ​អស់ ៥% នៅ​ប្រទេស​ម៉ាឡេស៊ី និង​រហូត​ដល់ ១៧% នៅ​ប្រទេស​ឥណ្ឌូណេស៊ី ។ បណ្ឌិត Grant Singleton អ្នកសម្របសម្រួល​គណៈកម្មការ​ស្រាវជ្រាវ​ស្រូវ​មាន​ប្រព័ន្ធ​ស្រោចស្រព និង​ជា​ប្រធាន​គម្រោង​គ្រប់គ្រង​សត្វ​កណ្ដុរ ផ្អែក​តាម​ប្រព័ន្ធ​បរិស្ថាន បាន​និយាយ​ថា «វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ​ចំពោះ​ ការ​ដែល​កណ្ដុរ​បាន​ធ្វើ​ឲ្យ​កសិករ​បាត់បង់​ស្រូវ​ប្រមាណ​ពាក់​កណ្ដាល ។ កសិករ​ជា​ច្រើន​នៅ​ទ្វីប​អាស៊ី​តែង​មិន​បាន​ចាត់​ទុក​ថា កណ្ដុរ​ជា​សត្វ​ចង្រៃដែល​គួរ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ឡើយ ដោយសារ​តែ​គាត់​យល់​ឃើញ​ថា​ការ​ស៊ី​បំផ្លាញ​របស់​សត្វ​នេះ​គឺ​ជា​រឿង​ធម្មតា ហើយ​គាត់​ក៏​ពុំ​មាន​មធ្យោបាយ​នឹង​គ្រប់គ្រង​វា​ដែរ» ។
សត្វ ​កណ្ដុរ​ក៏​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​ដ៏​សកម្ម​ដោយសារ​តែ​ទឹកនោម លាមក និង​ចៃ​របស់​វា ។ ជំងឺ​ទាំងនោះ​មាន​ជា​អាទិ៍​គឺ គ្រុនក្ដៅ ឈឺក្បាល ចុះ​ក្អួត រលាក​តម្រង​ម៉ូត្រ ថ្លើម និង​ស្រោមខួរ ។
ការ​គ្រប់គ្រង​មិន​មាន​ភាព​ងាយ​ស្រួលឡើយ​ដោយសារ​តែ​សត្វ​នេះ​មាន​ជាង ២០០ ប្រភេទ ហើយ​មាន​របៀប​រស់ និង​ធ្វើ​សកម្មភាព​ខុសៗ​គ្នា ។ កណ្ដុរ​ប្រភេទ​ខ្លះ​ចូលចិត្ត​ស៊ី​គ្រាប់​ធញ្ញជាតិ​មិន​ទាន់​ទុំ​នៅ​ពេល​ដែល​ ប្រភេទ​ខ្លះ​ទៀត​ស៊ី​បំផ្លាញ​គ្រាប់​ធញ្ញជាតិ​ដែល​ទុំ​ពេញ​លេញ ។
ការ ​កើន​ចំនួន​ដ៏​ឆាប់​រហ័ស​របស់​សត្វ​នេះគឺ​ដោយសារ​តែ​កត្តា​មនុស្ស និង​លក្ខណៈ​ធម្មជាតិ​របស់​វា ។ ជា​ឧទាហរណ៍ ការ​សិក្សាមួយ​ដែល​បាន​ធ្វើ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី និង​វៀតណាម​បាន​រក​ឃើញ​ថា កណ្ដុរ​អាច​បង្កើត​កូន​ចៅ​បាន​យ៉ាង​ច្រើន​នៅ​ពេល​ដែល​មាន​ស្រូវ​ក្នុង​ ស្រែ ។ រដូវ​បង្កាត់​ពូជ​របស់​វា​គឺ​ស្មើ​នឹង​ចំនួន​រដូវ​ធ្វើ​ស្រែ ពោល​គឺ​កាលណា​គេ​ធ្វើ​ស្រែ​តែ ១ ដង ក្នុង ១ ឆ្នាំ កណ្ដុរ​មាន​រដូវ​បង្កាត់​ពូជ​តែ ហើយ​កាលណា​គេ​ធ្វើ​ស្រែ ៣ ដង​ក្នុង ១ ឆ្នាំ សត្វ​នេះ​មាន​រដូវ​បង្កាត់​ពូជ ៣ ដង​ដែរ ។
ក្រោយ​ពី​ពាក់​គ្នា​ជាមួយ​កណ្ដុរ​ឈ្មោល​បាន ២១ ថ្ងៃ កណ្ដុរ​ញី​នឹង​បង្កើត​កូន ហើយ​បន្ទាប់​ពី​នោះ ១ ថ្ងៃ វា​នឹង​ពាក់​គ្នា​បន្ត​ទៀត ។ ក្នុង​រដូវ​បង្កាត់​ពូជ​មួយ កណ្ដុរ​ច្រមុះ​វែង​ញី ១​ក្បាល អាច​បង្កើត​កូន​បាន​ពី ៣ ទៅ ៨ ក្បាល ដែល​មាន​ន័យ​ថា ក្នុង ១ រដូវ​ស្រូវ វា​អាច​បង្កើត​កូន​បាន​រហូត​ដល់ ២៤ ក្បាល ។ តាម​ធម្មតា កណ្ដុរ​ទាំង​អស់​នោះ​នឹង​មិន​បង្កើត​កូនចៅ​ជា​បន្ត​ឡើយ កាលណា​វា​ពុំ​មាន​ស្រូវ​ស៊ី​បន្ត ។
ក្នុង​អំឡុង​ឆ្នាំ​២០០៧ ដល់ ២០០៩ កសិករ​ដែល​មាន​ស្រែ​តូចៗ​នៅ​តំបន់​ភ្នំ​នៃ​ប្រទេស​បង់ក្លាដែស ឥណ្ឌា ឡាវ និង​មីយ៉ាន់ម៉ា បាន​ជួប​ប្រទះ​បញ្ហា​ខ្វះខាត​ស្បៀង​ដ៏​ធ្ងន់ធ្ងរ ដោយសារ​តែ​កណ្ដុរ​បាន​កើន​ចំនួន​យ៉ាង​ច្រើន ។ ការ​កើន​ចំនួន​នោះ​គឺ​បណ្ដាល​មក​ពី​ឫស្សី​មាន​ផ្កា និង​ផ្លែ​ដំណាល​គ្នា​ជា​ច្រើន​ដែល​កណ្ដុរ​អាច​ស៊ី​ជា​អាហារ​ ហើយ​មាន​លទ្ធភាព​បង្កើត​កូន​ចៅ​ឆាប់​ជាង​ឆ្នាំ​ធម្មតា ។
ជាទូទៅ កសិករ​ច្រើន​កម្ចាត់​វា​ឆាប់ ឬ​យឺត​ពេលពេក ហើយ​ច្រើន​ពឹង​ផ្អែក​ស្ទើរ​ទាំង​ស្រុង​លើ​ថ្នាំពុល​ដែល​ក្លាយ​ជា​ទម្លាប់​ ធម្មតា​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៦០ ។ មាន​ពេល​ខ្លះ កសិករ​ប្រើ​ថ្នាំ​សម្លាប់​កណ្ដុរ​មិន​ត្រឹមត្រូវ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​សត្វ​ស៊ី​កណ្ដុរ​តាម​ធម្មជាតិ ដូចជា ឆ្មា ឆ្កែ និង​សត្វ​ស្លាប​មួយ​ចំនួន រហូត​ដល់​មនុស្ស​ទៀត​ផង ។
ដូច​សត្វ​ចង្រៃ​ភាគ​ច្រើន​ដែរ កណ្ដុរ​កាន់​តែ​មាន​​ភាពស៊ាំ​នឹង​ថ្នាំពុល ។ ជា​ទូទៅ សកម្មភាព​ស្រាវជ្រាវ​នានា​តែង​បាន​ផ្ដោត​លើ​ការ​បង្កើន​កម្រិត​ពុល​នៃ​ថ្នាំ និង​ការ​ធ្វើ​ឲ្យ​កណ្ដុរ​កាន់​តែ​ចូល​ចិត្ត​ស៊ី​នុយ​លាយ​ថ្នាំ​ទាំងនោះ ទន្ទឹម​គ្នា​នឹង​ការ​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​តិច​ដល់​សត្វ​ផ្សេង​ទៀត ។ ទោះ​ជា​បែប​នោះ​ក្ដី គ្រឹះស្ថាន​ស្រាវជ្រាវ​ជាច្រើន រួម​ទាំង​គណៈកម្មការ​ស្រាវជ្រាវ​ស្រូវ​មាន​ប្រព័ន្ធ​ស្រោចស្រព​ផង នៅ​តែ​មាន​មន្ទិល​លើ​ប្រសិទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​សត្វ​នេះ ដោយ​ពឹង​ផ្អែក​តែ​លើ​ថ្នាំពុល ។
នៅ​ឆ្នាំ​២០០៣ គណៈកម្មការ​ស្រាវជ្រាវ​ស្រូវ​មាន​ប្រព័ន្ធ​ស្រោចស្រព បាន​សហការ​ជាមួយ​អង្គការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​ឧស្សាហកម្ម​របស់​ប្រទេស​អតីត​ស្ថិត​ក្រោម​អណានិគម​ចក្រភព​អង់គ្លេស (Commonwealth) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី និង​ដៃគូ​ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​ជាតិ​នៃ​ប្រទេស​ឥណ្ឌូណេស៊ី និង​វៀតណាម ដើម្បី​ដាក់​ឲ្យ​អនុវត្ត​នូវ​វិធីសាស្ត្រ​គ្រប់គ្រង​កណ្ដុរ​អាស្រ័យ​តាម​ ប្រព័ន្ធ​បរិស្ថាន (មិន​ផ្អែក​តាម​ប្រភេទ​ថ្នាំពុល) ។ កិច្ចការ​នោះ​បាន​ផ្ដោត​លើ​ការ​ខាតបង់​ជា​លក្ខណៈ​សេដ្ឋកិច្ច​របស់​កសិករ​ ក្រីក្រ បង្កើន​សុខភាព​មនុស្ស​ដោយ​កាត់​បន្ថយ​រោគ ឬជំងឺ​ដែល​បង្ក​ឡើង​ដោយ​សត្វ​កណ្ដុរ និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថ្នាំពុល ។ បណ្ឌិត Singleton បាន​និយាយ​ថា «ជា ​គោលបំណង គឺ​ចូល​ឲ្យ​ដល់​ពិភព​អាថ៌កំបាំង​ដ៏​​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​សត្វ​ កណ្ដុរ ហើយ​សហការ​ជិតស្និទ្ធ​ជាមួយ​កសិករ​ដើម្បី​បង្កើត​ឲ្យ​មាន​យុទ្ធសាស្ត្រ​ គ្រប់គ្រង​ដែល​មាន​តម្លៃ​ថោក និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន» ។
ការ​ដាក់​របាំង​ព័ទ្ធ​ជុំវិញ​ស្រែ រួម​ផ្សំ​នឹង​អង្គប់ ឬ​ អន្ទាក់ ​ជា​វិធី​សាមញ្ញ តែ​មាន​ប្រសិទ្ធភាព​កាលណា​ការ​បំផ្លាញ​កើត​មាន​ក្នុង​រយៈពេល​យូរ ហើយ​ធ្វើ​ឲ្យ​បាត់បង់​ច្រើន​ជាង ១០% ។ របាំង និង​អង្គប់ ឬ​អន្ទាក់​គួរ​ត្រូវ​បាន​ដាក់​ជុំវិញ​ស្រែ​តូចៗ ដែល​ដាំដុះ​ស្រូវ ២ ទៅ ៣ សប្ដាហ៍​ឆាប់​ជាង​ស្រែ​ក្បែរ​ខាង ។ កណ្ដុរ​នឹង​សសៀរ​ក្បែរ​របាំង​នោះ​ដើម្បី​រក​ច្រក​ចូល​ទៅ​ក្នុង​ស្រែ ហើយ​ជាប់​អង្គប់ ឬ​អន្ទាក់ ។
ការ​សិក្សា​មួយ​ចំនួន​ដែល​បាន​ធ្វើ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី និង​វៀតណាម បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា កសិករ​អាច​គ្រប់គ្រង​ចំនួន​សត្វ​កណ្ដុរ​ដោយ​ជោគជ័យ​បាន​ កាលណា​គាត់​រួម​ដៃ​គ្នា​ជា​សហគមន៍ ហើយ​អនុវត្ត​កិច្ចការ​ពាក់ព័ន្ធ​ទាំងឡាយ​ក្នុង​ពេល​វេលា​សមស្រប និង​ចំ​កន្លែង​ដែល​សត្វ​នេះ​រស់នៅ ។ នៅ​ប្រទេស​វៀតណាម គម្រោង​ខាងលើ​បាន​កាត់​បន្ថយ​ការ​បំផ្លាញ​របស់​សត្វ​កណ្ដុរ ៥០% ហើយ​កសិករ​បន្ថយ​ការ​ប្រើប្រាស់​ថ្នាំពុល​បាន​ច្រើន​ជាង ៦០% ។ ជាង​នេះ​ទៅ​ទៀត ដោយ​កិច្ចការ​នោះ​តម្រូវ​ឲ្យ​ធ្វើ​ដោយ​សហការ​គ្នា វា​បាន​ជួយ​ធ្វើ​ឲ្យ​កសិករ​នៅ​ក្នុង​សហគមន៍​កាន់​តែ​មាន​ទំនាក់ទំនង​គ្នា​ ជិតស្និទ្ធ ។
នៅ​ឆ្នាំ​២០០៩ គម្រោង​នេះ​ត្រូវ​បាន​ទទួល​យក​ទៅ​អនុវត្ត​ក្នុង​កម្រិត​ជាតិ សម្រាប់​កម្មវិធី​ស្រូវ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ហ្វីលីពីន និង​វៀតណាម ។ មាន​កសិករ​ប្រមាណ ១០០.០០០ នាក់ នៅ​ប្រទេស​វៀតណាម និង ៧៥.០០០ នាក់ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ទទួល​យក​បច្ចេកវិទ្យា​នោះ​ទៅ​អនុវត្ត ។ ការ​អនុវត្ត​បច្ចេកវិទ្យា​នេះ​កំពុង​ត្រូវ​បាន​ពង្រីក​នៅ​ប្រទេស​បង់ក្លាដែស ឡាវ មីយ៉ាន់ម៉ា តង់សានី និង ​ណាមីប៊ី ៕
រៀបចំ​ដោយ លោកបណ្ឌិត មាស ពិសិដ្ឋ

March 29, 2011

សញ្ញា​វិជ្ជមាន​សម្រាប់​ការ​​បន្ស៊ី​សត្វ​ក្រោយ​ភ្លើងឆេះ

គោ​ដាក់​បន្ស៊ី​នៅ​លើ​វាល​ស្មៅ Sagebrush នៅ​ភាគ​ខាងត្បូង​រដ្ឋ Oregon ក្បែរ​ភ្នំ Little Juniper Mountain
គោ​ដាក់​បន្ស៊ី​នៅ​លើ​វាល​ស្មៅ Sagebrush នៅ​ភាគ​ខាងត្បូង​រដ្ឋ Oregon ក្បែរ​ភ្នំ Little Juniper Mountain
អ្នកវិទ្យាសាស្ត្រ​នៃ​សេវកម្ម​ស្រាវជ្រាវ​កសិកម្ម​ចំនួន ​២​រូប ​បាន​រក​ឃើញ​ថា វាល​ស្មៅ Wyoming Sagebrush អាច​ដាក់​បន្ស៊ី​គោ​បាន ហើយ​នៅ​តែ​អាច​ដាក់​បន្ស៊ី​ប្រកប​ដោយ​ជោគជ័យ​បន្ទាប់​ពី​ភ្លើង​ឆេះ ប្រសិនបើ​អ្នក​ផលិត​ត្រួតពិនិត្យ​បសុសត្វ​របស់​ពួក​គេ​ដោយ​ប្រយ័ត្ន​ ប្រយែង ។
អ្នកវិទ្យាសាស្ត្រ​ផ្នែក​វាលធំៗ លោក Jon Bates បម្រើ​ការ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កសិកម្ម​នៅ​ភាគ​ខាងកើត Oregon (EOARC) នៅ​ក្រុង Burns រដ្ឋ Oregon មាន​ប្រសាសន៍​ថា «ជាធម្មតា ​អ្នក​គ្រប់គ្រង​តែង​តែ​បញ្ចៀស​មិន​បន្ស៊ី​គោ​នៅ​តំបន់​ដែល​ភ្លើង​ឆេះ​២ ​រដូវ​បន្ទាប់​ពី​​ឆេះ ប៉ុន្តែ​តាម​ការ​ស្រាវជ្រាវ​របស់​យើង​បង្ហាញ​ថា យ៉ាង​ហោច​ណាស់​សម្រាប់​វាលស្មៅ​ដែល​មាន​ស្ថានភាព​ល្អ មិន​មាន​ការ​ខុសគ្នា​ទេ​ក្នុង​ការ​លូត​លាស់​ឡើង​វិញ​របស់​ស្មៅ​នៅ​ពេល​ដែល​ ដាក់​បន្ស៊ី​ភ្លាមៗ​បន្ទាប់​ពី​ភ្លើង​ចេះ» ។
នៅលើ​​វាល​ ស្មៅ Sagebrush ធំៗ ភ្លើង​ព្រៃ​ឆេះ​ម្ដងម្កាល​គឺ​ជា​ផ្នែក​មួយ​នៃ​របប​ប្រវត្តិសាស្ត្រ​ដែល​​ រំខាន​ដល់​សហគមន៍​រុក្ខជាតិ ហើយ​អ្នកគ្រប់គ្រង​ដី​​យក​តម្រាប់​តាម​ឋាមវន្ត​ទាំង​នេះ​ជាមួយ​នឹង​ការ​​ គ្រប់គ្រង​ភ្លើង​ឆេះ ។ លោក Jon Bates ធ្វើ​ការងារ​ជាក្រុម​ជាមួយ​អ្នកវិទ្យាសាស្ត្រ​ផ្នែក​វាលធំៗ​នៃ EOARC លោក Kirk Davies ដើម្បី​ពិនិត្យ​មើល​ពី​ការ​ខុស​គ្នា​នៃ​ការ​​លូតលាស់​ឡើង​វិញ​របស់​ រុក្ខជាតិ​នៅ​កន្លែង​ដែល​ត្រូវ​បាន​ដាក់​បន្ស៊ី និង​មិន​ដាក់​បន្ស៊ី​បន្ទាប់​ពី​ភ្លើង​ឆេះ ។
អ្នកវិទ្យាសាស្ត្រ​ទាំង​២​រូប​នេះ​បាន​រៀបចំ​ផ្ទៃដី​សាកពិសោធន៍​​មួយ​ចំនួន​ទំហំ ​៥ អែកខ័រ ​នៅ​លើ​វាល​ស្មៅ​សម្រាប់​ពិសោធន៍​​ភាគ​ខាងជើង​ទំនាប Great Basin នៅ​ភាគ​ខាងកើត​រដ្ឋ Oregon ដែល​សម្បូណ៌​ទៅ​ដោយ​ស្មៅ Wyoming Sagebrush និង​ស្មៅ​ពហុវត្ស Bunchgrasses ។ ពួក​គេ​បាន​ដុត​ផ្ទៃដី​ស្មៅ​​ស្ទើរ​តែ​ទាំង​អស់​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​នៃ​ ឆ្នាំ​២០០២ ដែល​បាន​សម្លាប់​ស្មៅ Wyoming Sagebrush ស្ទើរ​តែ​ទាំង​អស់ បន្ទាប់​មក​សិក្សា​អំពី​​ប្រព័ន្ធ​គ្រប់គ្រង​ការ​បន្ស៊ី​ខុសៗ​គ្នា​ដែល​មាន​ ឥទ្ធិពល​ដល់​ការ​លូត​លាស់​ឡើង​វិញ​នៃ​ស្មៅ Wyoming Sagebrush និង​ស្មៅ​ពហុវត្ស Bunchgrasses ។
ផ្ទៃដី​រដូវក្ដៅ​ចំនួន ​៥ កន្លែង​​ត្រូវ​បាន​ដាក់​បន្ស៊ី​នៅ​ឆ្នាំ​២០០៣ និង​២០០៤ ជា​ដើម​រដូវ​ក្ដៅ​ទី​មួយ​បន្ទាប់​ពី​ភ្លើង​ឆេះ និង​ជា​ពេល​ដែល​ស្មៅ​ទាំង​ ២ ​ប្រភេទ ​បាន​បញ្ចប់​ការ​លូតលាស់​សម្រាប់​រដូវ​ក្ដៅ ហើយ​ភាគ​ច្រើន​កំពុង​សំងំ ។ ផ្ទៃដី​រដូវ​ក្ដៅ​ចំនួន ​៥ កន្លែង​​ទៀត​ត្រូវ​បាន​ដាក់​បន្ស៊ី​នៅ​រដូវ​ក្ដៅ​ឆ្នាំ​២០០៤ និង​២០០៥ ជា​ដើម​ឆ្នាំ​ទី​២​បន្ទាប់​ពី​ភ្លើង​ឆេះ ។ 
ផ្ទៃដី​រដូវ​ផ្ការីក ​ត្រូវ​បាន​ដាក់​បន្ស៊ី​នៅ​ដើមខែ​ទៅ​ពាក់​កណ្ដាល​ខែ​ឧសភា មុន​ពេល​ដែល​ស្មៅ​ចាប់​ផ្ដើម​អភិវឌ្ឍ​បង្កើន​ផល ។ ផ្ទៃដី​ចំនួន ​៥​ កន្លែង​នៃ​ផ្ទៃដី​ទាំង​នេះ​ត្រូវ​បាន​បន្ស៊ី​នៅ​ឆ្នាំ​២០០៤ និង​២០០៥ ​នៅ​​ដើម​រដូវ​ដាំដុះ​ទី​ពីរ​បន្ទាប់​ពី​ភ្លើង​ឆេះ​នៅ​ឆ្នាំ​២០០២ ។ ផ្ទៃដី​ចំនួន ​៥​ កន្លែង​ទៀត​ត្រូវ​បាន​ដាក់​បន្ស៊ី​តែ​នៅ​​ឆ្នាំ​២០០៥​ ប៉ុណ្ណោះ គឺ​បី​ឆ្នាំ​បន្ទាប់​ពី​ភ្លើង​ឆេះ ដែល​យក​គំរូ​តាម​យុទ្ធសាស្ត្រ​​ជា​ច្រើន​ក្នុង​ការ​​ដាក់​បន្ស៊ី​ក្រោយ​ ភ្លើង​ឆេះ​ដែល​មានស្រាប់​​បច្ចុប្បន្ន ។
ផ្ទៃដី​ចំនួន ​៥ កន្លែង ​ត្រូវ​បាន​ដុត ​ប៉ុន្តែ​មិន​បាន​​ដាក់​បន្ស៊ី​ទេ ហើយ​ផ្ទៃដី​ចំនួន​ ៥​ កន្លែង​ទៀត​ត្រូវ​បាន​រក្សា​ទុក​ដោយ​មិន​ដុត និង​មិន​ដាក់​បន្ស៊ី ។ 
គោ ​ដែល​ដាក់​បន្ស៊ី​នៅ​ក្នុង​ផ្ទៃដី​ភ្លើង​ឆេះ​ត្រូវ​បាន​យក​ចេញ​បន្ទាប់​ពី​​ ពួក​វា​ស៊ី​ស្មៅ​អស់ ៤០ ទៅ ៥០% ។ កម្រិត​បន្ស៊ី​នេះ​ត្រូវ​បាន​គេ​គិត​ថា ​​ជា​កម្រិត​មធ្យ ឬ​ខ្ពស់​ជាង​បន្តិច​នៃ​កម្រិត​មធ្យម​សម្រាប់​វាល​ស្មៅ Wyoming Sagebrush ។ 
អ្នកវិទ្យាសាស្ត្រ​ទាំង ​២​រូប ​បាន​ប្រមូល​ទិន្នន័យ​ពី​​គម្រប​បុស្បុក ដង់ស៊ីតេ ទិន្នផល​ប្រចាំ​ឆ្នាំ​នៃ​ស្មៅ Wyoming Sagebrush និង​ទិន្នផល​គ្រាប់​​ស្មៅ​ពហុវត្ស Bunchgrasses ពី​ផ្ទៃដី​ទាំង​ ៣០​ កន្លែង ។ ពួក​គេ​រក​ឃើញ​ថា រុក្ខជាតិ​លូត​លាស់​ក្រោយ​ភ្លើង​ឆេះ​មិន​មាន​ការ​ខុស​ប្លែក​គ្នា​គួរ​ឲ្យ​ កត់​សម្គាល់​រវាង​ផ្ទៃដី​ដាក់​បន្ស៊ី និង​មិន​ដាក់​បន្ស៊ី​ទេ ។ លើស​ពី​នេះ ផ្ទៃដី​ដែល​ភ្លើង​ឆេះ មាន​គម្រប​ស្មៅ ដើម​ស្មៅ ទិន្នផល​ប្រចាំ​ឆ្នាំ និង​ទិន្នផល​គ្រាប់​ ចាប់​ពី​ឆ្នាំ​ទី​ពីរ ឬ​ទី​បី​បន្ទាប់​ពី​ភ្លើង​ឆេះ ច្រើន​ជាង​ផ្ទៃដី​ដែល​មិន​បាន​ដុត ៕ អត្ថបទ​ដោយ Ann Perry មន្ត្រី​ព័ត៌មាន​នៃ​ ARS
បកប្រែ និង​ផ្សព្វផ្សាយ​ដោយ​មាន​ការ​អនុញ្ញាត​ពី USDA Agricultural Research/Nov-Dec 2010

March 2, 2011

ឧស្ម័ន​កាបូនិច​នៅ​ក្នុង​ដី​ងាយស្រួល​វាស់វែង

ឧស្ម័ន​កាបូនិច​នៅ​ក្នុង​ដី​ងាយស្រួល​វាស់វែង
អ្នកស្រី Lucretia Sherrod គឺ​ជា​អ្នកបច្ចេកទេស​វិទ្យាសាស្ត្រ​ជីវវិទ្យា​ដែល​ជឿជាក់​ថា ប្រសិនបើ​មិន​មាន​ឧបករណ៍ ឬ​វិធាន​មន្ទីរពិសោធន៍​ត្រឹមត្រូវ​ទេ អ្នក​អាច​បង្កើត​វា​ឡើង​ដោយ​ខ្លួនឯង ។
ការ​បង្កើត​ថ្មី​បំផុត​របស់​អ្នកស្រី Lucretia Sherrod ​គឺ​ «ឧបករណ៍​វិភាគ​កាបូន​ឌីអុកស៊ីត​កែសម្រួល» ។ ជាមួយ​ឧបករណ៍​នេះ អ្នកស្រី និង​សហការី​បាន​អភិវឌ្ឍ​វិធីសាស្ត្រ​លឿន និង​ចំណាយ​តិច​ក្នុង​ការ​ប៉ាន់​ប្រមាណ​អំពី​អត្រា​បំបែក​ធាតុ​កាបូន​ដោយ​ ធ្វើការ​តាម​ដាន​​ការ​ដក​ដង្ហើម​របស់​ដី ។ វិធីសាស្ត្រ​បែប​ប្រពៃណី​ក្នុង​ការ​វាស់វែង​កម្រិត​ឧស្ម័ន​កាបូនិច​គឺ​ចំណាយ ​ពលកម្ម​ច្រើន និង​ពេលវេលា​យូរ ។
មីក្រុប​ក្នុង ​ដី​រំលាយ​សារធាតុ​​រុក្ខជាតិ និង​បញ្ចេញ​កាបូន​រក្សា​ទុក​នៅ​ក្នុង​ដី ។ ប៉ុន្តែ​មីក្រុប​ទាំង​នោះ​ក៏​បញ្ចេញ​កាបូន​ក្នុង​ទម្រង់​ជា​ឧស្ម័ន​កាបូនិច​ ផង​ដែរ ។ សេណារីយ៉ូ​ដែល​ល្អ​បំផុត​គឺ​នៅ​ពេល​កាបូន​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​ដី​ ច្រើន​ជាង​កាបូន​ដែល​បាត់​បង់​តាម​រយៈ​ការ​ដក​ដង្ហើម​របស់​មីក្រុប ។
អ្នកស្រី Lucretia Sherrod បាន​ប្រែ​ក្លាយ​ឧបករណ៍​វិភាគ Single-cell infrared gas analyzer ដែល​ប្រើ​សម្រាប់​ត្រួត​ពិនិត្យ​កម្រិត​ឧស្ម័ន​កាបូនិច​នៅ​ក្នុង​ផ្ទះកញ្ចក់ ​មក​ជា​វិធី​ងាយ​ស្រួល និង​មិន​ប៉ះពាល់​បរិស្ថាន​ដើម្បី​វាស់​ដំណក​ដង្ហើម​របស់​ដី ។ អ្នកស្រី​អាច​វាស់​សំណាក​ដី​បាន​ចំនួន​ ៩០ ក្នុង​មួយ​ម៉ោង ជំនួស​ឲ្យ​ការ​វាស់​តាម​បច្ចេកទេស​ប្រពៃណី​ដែល​អាច​វាស់​បាន​តែ ១០ ទៅ ២៤ សំណាក​ក្នុង​មួយ​ម៉ោង ។
បន្ទាប់ ​ពី​សំណាក​ដី​ត្រូវ​បាន​ដាក់​ក្នុង​ប្រអប់​បិទ​ជិត​រយៈ​ពេល ​៣ ​ថ្ងៃ អ្នកស្រី Lucretia Sherrod បញ្ចូល​ម្ជុល​តាម​ស្នាម​បិទ​ប្រអប់ និង​ប្រមូល​សំណាក​បរិយាកាស​ដើម្បី​ធ្វើ​វិភាគ ។ ប្រព័ន្ធ​របស់​គាត់​ងាយ​ស្រួល​អាច​បន្ថែម​ឧបករណ៍​ដទៃ​ទៀត​ ដូចជា ឧបករណ៍​វិភាគ​អុកស៊ីសែន ។
ការ​ធ្វើ​ តេស្ត​របស់​អ្នកស្រី Lucretia Sherrod អាច​វាស់​ឧស្ម័ន​កាបូនិច​ដែល​ផលិត​បាន និង​អុកស៊ីសែន​ដែល​ប្រើ​ប្រាស់​នៅ​ពេល​មីក្រូ​សព៌ាង្គកាយ​ស៊ី​សារធាតុ​ សរីរាង្គ​របស់​ដី ។ អ្នកស្រី​បាន​បង្ហាញ​ជា​សាធារណៈ​នូវ​សេចក្ដី​សង្ខេប​នៃ​ការ​ធ្វើ​តេស្ត​នេះ​ នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​២០០៩​របស់​សមាគម​ក្សត្រសាស្ត្រ​អាមេរិក សមាគម​អ្នកវិទ្យាសាស្ត្រ​ដំណាំ​អាមេរិក និង​សមាគម​វិទ្យាសាស្ត្រ​ដី​អាមេរិក ។ អ្នកស្រី​ក៏​បាន​សរសេរ​អត្ថបទ​មួយ​ស្ដីពី​នីតិវិធី​នានា​ផង​ដែរ ។ មន្ទីរ​ពិសោធន៍​នីមួយៗ​អាច​ដំឡើង​ឧបករណ៍​ធ្វើ​តេស្ត​នេះ​បាន​ងាយ​ស្រួល​សម្រាប់​ការ​ប្រើប្រាស់​ភ្លាមៗ ។ អត្ថបទ​ដោយ Don Comis មន្ត្រី​ព័ត៌មាន​នៃ ARS
បកប្រែ​ និង​ផ្សព្វផ្សាយ​ដោយ​មាន​ការ​អនុញ្ញាត​ពី USDA (Agricultural Research/Nov-Dec 2010)

February 12, 2011

គេហទំព័រ​ «កណ្ដុរ» ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ហើយ

អ្នក ​ជំនាញ និង​អ្នក​ចង់​ស្វែង​យល់​អំពី​សត្វ​កណ្ដុរ​ ឥឡូវ​នេះ​មាន​ផ្លូវ​ដែល​អាច​ស្វែង​រក​ព័ត៌មាន និង​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ថ្មីៗ​បំផុត​អំពី​ពួក​សត្វ​កកេរ​នេះ ។ គេហទំព័រ​ថ្មី​មួយ​មាន​ឈ្មោះ​ថា «អ្វីៗ​ទាំង​អស់​អំពី​កណ្ដុរ (All About Rodents)» បាន​ដាក់​ឲ្យ​ដំណើរ​ការ​ហើយ តាម​រយៈ​អាសយដ្ឋាន https://sites.google.com/site/rodentmanagement/home ។
គេហទំព័រ ​នេះ​ផ្ទុក​ទៅ​ដោយ​ព័ត៌មាន​អំពី​បច្ចុប្បន្ន​ភាព​នៃ​សត្វ​កណ្ដុរ​នៅ​ជុំវិញ​ ពិភពលោក និង​ព័ត៌មាន​សង្ខេប​របស់​អ្នកជំនាញ​អន្តរជាតិ អត្ថបទ​បច្ចេកទេស និង​ការ​បោះពុម្ព​ផ្សេងៗ​ស្ដីពី​ជីវវិទ្យា និង​ការ​គ្រប់គ្រង​កណ្ដុរ ។
លើស ​ពី​នេះ ព្រឹត្តិការណ៍​ដែល​នឹង​រៀបចំ​ឡើង ដូចជា សន្និសីទ និង​សិក្ខាសាលា និង​ឱកាស​នៃ​ការ​ស្រាវជ្រាវ​សម្រាប់​និស្សិត​ ហើយ​នឹង​អនុសាសន៍​នានា​សម្រាប់​ការ​គ្រប់គ្រង​សត្វ​កណ្ដុរ​ដោយ​ធម្មជាតិ​មិន ​ប៉ះពាល់​ដល់​បរិស្ថាន​នៅ​ក្នុង​ប្រព័ន្ធ​ដំណាំ​ស្រូវ​តំបន់​ទំនាប ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​គេហទំព័រ​ផង​នេះ​ដែរ ៕

December 10, 2010

ដំណាំ​ស្វាយចន្ទី

តាម​វចនានុក្រម «ស្វាយចន្ទី» គឺ​ជា​ឈ្មោះ​ឈើ​មួយ​ប្រភេទ​ស្លឹក​ខ្ចី​ប្រើ​ជា​របោយ​ ឬ​ជា​អន្លក់​បាន, ផ្លែ​លៀន​ចុង​គ្រាប់​លេច​ចេញ​មក​ខាង​ក្រៅ វេលា​ទុំ​មាន​ក្លិន​ក្រអូប​ឆួល​ឆ្ងិត​បន្តិច មាន​ជ័រ​បន្តិច​ៗ​ប្រើ​ការ​ញាំ​បរិភោគ​បាន, បើ​គេ​ចេះ​ផ្សំ​គ្រឿង​ញាំ មាន​ជីវជាតិ​ឆ្ងាញ់​ពីសា​គ្រាន់​បើ​ដែរ, ជា​ដំណាំ​មិន​សូវ​រើស​ដី ។ អ្នក​ស្រុក​ខ្លះ​ហៅ​ស្វាយចន្ទី​ថា «ខ្យូវ» គេ​និយាយ​ថា ដើម​ខ្យូវ ផ្លែ​ខ្យូវ គ្រាប់​ខ្យូវ ។

ការ​ដាំដុះ​ស្វាយចន្ទី​នៅ​ជុំ​វិញ​ពិភពលោក

ដើម​ស្វាយចន្ទី​មាន​ដើម​កំណើត​នៅ​ប្រទេស​ប្រេស៊ីល ហើយ​សព្វថ្ងៃ​គេ​ឃើញ​មាន​ដើម​ស្វាយចន្ទី​ជាច្រើន​ត្រូវ​បាន​ដាំ​នៅ​បណ្ដា​ ប្រទេស​មួយ​ចំនួន​នៅ​តំបន់​ត្រូពិច ពីព្រោះ​ឈើ​នេះ​ងាយ​ស្រួល​ដាំ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ដើម​ឈើ​ដទៃ​ទៀត ព្រោះ​វា​មិន​ចាំ​បាច់​ត្រូវការ​ដី​ដែល​មាន​ជីជាតិ​ណាស់​ណា​ទេ ។ លើស​ពី​នេះ​ទៅ​ទៀត ផ្លែ​របស់​វា​ផ្ដល់​នូវ​ជីវជាតិ​ខ្ពស់ ហើយ​ដើម​ស្វាយចន្ទី​ជួយ​ការពារ​បញ្ហា​ហូរ​ច្រោះ​ដី​ផង​ដែរ ។ ដំណាំ​ស្វាយចន្ទី​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ដំណាំ «កសិករ​ក្រីក្រ» ពីព្រោះ​មាន​កសិករ​ក្រីក្រ​ជាច្រើន​ចូលចិត្ត​ដាំ​វា ២ ​ទៅ​ ៣​ ដើម ដើម្បី​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​សេចក្ដី​ត្រូវការ​ចាំ​បាច់​នៅ​ក្នុង​ ផ្ទះ​របស់​គេ ដូចជា ការ​ចំណាយ​ទៅ​លើ​សុខភាព និង​ទៅ​លើ​ប្រេង​ឥន្ធនៈ​ជាដើម ។
ដើម​ស្វាយចន្ទី​ត្រូវការ​រយៈពេល​ពី ទៅ ៤​ឆ្នាំ ដើម្បី​អាច​ប្រមូលផល​ជា​លើក​ដំបូង ហើយ​វា​អាច​ទទួល​បាន​ទិន្នផល​ខ្ពស់​នៅ​ពេល​វា​អាយុ ៧ ឆ្នាំ ។ ដោយ​ឡែក​ដើម​របស់​វា​គួរ​តែ​កាប់​ចោល និង​ដាំ​សា​ជា​ថ្មី​នៅ​ពេល​ដែល​វា​មាន​អាយុ ២៥ ឆ្នាំ ។ តាម​ធម្មតា ដំណាំ​ស្វាយចន្ទី​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ផលិតផល​សរីរាង្គ (មិន​ប្រើ​ជី​គីមី) ពីព្រោះ​កសិករ​ក្រីក្រ​មិន​អាច​មាន​ប្រាក់​ទៅ​ទិញ​ជីគីមី និង​ថ្នាំ​សម្លាប់​សត្វ​ល្អិត​នោះ​ទេ ។ ដោយសារ​តែ​កសិករ​ភាគ​ច្រើន​មាន​ការ​ចំណាយ និង​ការ​ថែទាំ​តិច​តួច ដូច្នេះ​ទិន្នផល និង​ប្រាក់​ចំណូល​របស់​ពួក​គេ​ក៏​បាន​តិច​តួច​ដែរ ។ ដើម ​ស្វាយចន្ទី​អាច​ទទួល​បាន​ទិន្នផល​ខ្ពស់ និង​រក​បាន​ចំណូល​ច្រើន​ប្រសិនបើ​កសិករ​ប្រើ​ជី​សរីរាង្គ និង​ថែទាំ​វា​ឲ្យ​បាន​ត្រឹមត្រូវ (ដូចជា ការ​កាត់​មែក និង​ការ​កម្ចាត់​សត្វ​ចង្រៃ​ដោយ​សារធាតុ​សរីរាង្គ) លើក​កម្ពស់​ការ​អនុវត្ត​ការ​ប្រមូល​ផល ការ​កែច្នៃ និង​ស្តុកទុក ។
ស្វាយចន្ទី​ត្រូវ​បាន​គេ​ធ្វើ​ពាណិជ្ជកម្ម​ដំបូង​នៅ​ប្រទេស​ឥណ្ឌា​នៅ​ទសវត្សរ៍​១៩២០ គឺ​បន្ទាប់​ពី​រោងចក្រ​កែច្នៃ​បាន​រក​ឃើញ​នូវ​បច្ចេកវិទ្យា​បក​សម្បក​មិន​ ឲ្យ​បែក​គ្រាប់​ច្រើន ឬ​មិន​ឲ្យ​បែក​ហូរ​ជាតិ​ពុល​ពី​សម្បក​ទៅ​ប៉ះ​នឹង​គ្រាប់ ។ ចាប់​តាំង​ពី​ទសវត្សរ៍​១៩២០ ទៅ​ដល់​ពាក់​កណ្ដាល​ទសវត្សរ៍​១៩៧០ ការ​ប្រមូល​ផល​ស្វាយចន្ទី​បាន​កើន​ឡើង​ជា​លំដាប់​នៅ​អាហ្វ្រិក​ខាង​កើត និង​ឥណ្ឌា ។ ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩៧៥ សង្គ្រាម និង​ជំងឺ​បាន​បំផ្លាញ​ឧស្សាហកម្ម​បក​សម្បក​ស្វាយចន្ទី​យ៉ាង​ខ្លាំង​នៅ​ អាហ្វ្រិក​ខាងកើត ។ ការ​ដាំ​ស្វាយចន្ទី​បន្ត​កើន​ឡើង​នៅ​ប្រទេស​ឥណ្ឌា និង​ប្រេស៊ីល ។ ចាប់​ពី​ទសវត្សរ៍​១៩៩០ ការ​ដាំដុះ​ស្វាយចន្ទី​បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ប្រទេស​វៀតណាម ។ ប្រទេស​ឥណ្ឌា​បាន​ដាំ​ស្វាយចន្ទី​ច្រើន​ជាង​គេ មាន​ចំនួន​ ២៣% នៃ​ផលិតផល​សរុប​ទូទាំង​ពិភពលោក​នៅ​ឆ្នាំ​២០០៩ ។ ផលិតផល​ស្វាយចន្ទី​វៀតណាម (រួម​នឹង​ស្វាយចន្ទី​កម្ពុជា) ឈរ​លំដាប់​ថ្នាក់​ទី​៤ លើ​ពិភពលោក​ដែល​មាន​ចំនួន ១៥% ។ បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​នៃ​ការ​ដាំដុះ​នៅ​ទ្វីប​អាហ្វ្រិក ដំណាំ​នេះ​ត្រូវ​បាន​ងើប​ឡើង​ជា​ថ្មី​ម្ដង​ទៀត ដោយសារ​តែ​មាន​ការ​ជួយ​លើក​ទឹក​ចិត្ត​គាំទ្រ​ពី​ស្ថាប័ន Africa Cashew Initiative (គម្រោង​ស្វាយចន្ទី​ទ្វីប​អាហ្វ្រិក) និង​មូលនិធិ​ហ្គេត (Gates Foundations) ។ នៅ​ក្នុង​ឆ្នាំ​២០០៩ ទ្វីប​អាហ្វ្រិក​ខាង​លិច​ទាំង​មូល​ដាំដុះ​បាន ៣៧% នៃ​បរិមាណ​ស្វាយចន្ទី​ទូទាំង​ពិភពលោក (កើន​ឡើង​ពី​ ១២% នៅ​ក្នុង​ឆ្នាំ​១៩៩៦ ហើយ​ទ្វីប​អាហ្វ្រិក​ខាងកើត​ទាំង​មូល​ដាំ​បាន ៨% និង​ប្រទេស​ប្រេស៊ីល​ដាំ​បាន ១៣%) ។

គុណភាព​ស្វាយចន្ទី

គុណភាព និង​តម្លៃ​លក់​ស្វាយ​ចន្ទី (ទាំង​សម្បក) ដំបូង​បំផុត​គឺ​កំណត់​ដោយ​ទិន្នផល​របស់​វា ទំហំ​គ្រាប់ និង​ការ​ខូចខាត​ដោយសារ​ផ្សិត ឬ​សត្វ​ល្អិត​ស៊ី ។ ទិន្នផល និង​ទំហំ​គ្រាប់​ស្វាយចន្ទី​មាន​ភាព​ខុសគ្នា​អាស្រ័យ​លើ​កត្តា​ជាច្រើន​ ដូចជា ពូជ លក្ខខណ្ឌ​នៃ​ការ​ដាំដុះ ការ​ថែរក្សា ការ​ប្រមូល​ផល ការ​សម្ងួត​ក្រោយ​ពេល​ប្រមូល​ផល ការ​ស្តុកទុក និង​ការ​បក​សម្បក ។ ជាទូទៅ គ្រាប់​មាន​ទំហំ​ធំ​គឺ​មាន​តម្លៃ​ខ្ពស់ ។
ការ​ ធ្វើ​ចំណាត់​ថ្នាក់​គុណភាព (Grade) របស់​ស្វាយចន្ទី​គឺ​កំណត់​ដោយ​អង្គការ​មាត្រដ្ឋាន​គុណភាព​អន្តរជាតិ ដូចជា សមាគម​ឧស្សាហកម្ម​ស្បៀង​អាហារ (AFI) នៅ​សហរដ្ឋ​អាមេរិក ក្រុមប្រឹក្សា​លើក​កម្ពស់​ការ​នាំ​ចេញ​ស្វាយចន្ទី​របស់​ឥណ្ឌា (CEPC) ។ កម្រិត​ស្ដង់ដារ​មួយ​ដែល​អាច​ទទួល​យក​បាន (ក្នុង​ចំណោម​កម្រិត​ស្ដង់ដារ​ទាំង​៣០) មាន​ឈ្មោះ​ថា WW320 ជា ​កម្រិត​មួយ​ដែល​សមរម្យ​បំផុត​សម្រាប់​ប្រភេទ​អាហារ​សម្រន់ ។ នៅ​លើ​ទីផ្សារ​អន្តរជាតិ តម្លៃ​ត្រូវ​បាន​គិត​ជា​ដុល្លា​ក្នុង​ទម្ងន់​មួយ​ផោន ។

យន្តកម្ម​កែច្នៃ​ស្វាយចន្ទី

អស់ ​រយៈពេល​ជាច្រើន​ឆ្នាំ មាន​កិច្ច​ខិតខំ​ព្យាយាម​ដើម្បី​អភិវឌ្ឍ​ម៉ាស៊ីន​បក​សម្បក​ស្វាយចន្ទី​ដែល​ មាន​តម្លៃ​សមរម្យ​ដែល​អាច​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​អាច​ទិញ​បាន ។ ប៉ុន្តែ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ គេ​សង្កេត​ឃើញ​ថា ម៉ាស៊ីន​បក​សម្បក​ស្វាយចន្ទី​ដែល​មាន​តម្លៃ​ថោក​មិន​សូវ​ល្អ ពីព្រោះ​វា​ធ្វើ​ឲ្យ​គ្រាប់​ស្វាយចន្ទី​បែក​បាក់​ច្រើន ។
នៅ ​ក្នុង​រយៈពេល​២​ឬ​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​តែ​ប្រាក់​ឈ្នួល​ពលកម្ម​ឡើង​ខ្ពស់ និង​មាន​កង្វះ​កម្លាំង​ពលកម្ម​នៅ​តាម​ជនបទ​នៅ​ប្រទេស​ឥណ្ឌា និង​វៀតណាម បាន​ធ្វើ​ឲ្យ​យន្តកម្ម​រោងចក្រ​ខ្នាត​តូច​កាន់​តែ​មាន​ប្រជាប្រិយភាព ។ នៅ​ឆ្នាំ​២០០៩ ប្រទេស​វៀតណាម​បាន​នាំ​ចេញ​ឧបករណ៍​កែច្នៃ​ថ្មីៗ​ទៅ​លក់​នៅ​ទីផ្សារ​ អន្តរជាតិ​ដែល​ធានា​ថា​វា​នឹង​មិន​ធ្វើ​ឲ្យ​គ្រាប់​ស្វាយចន្ទី​បាក់បែក​ ច្រើន និង​ធូរ​ថ្លៃ​អាច​អាច​ទិញ​ប្រើប្រាស់​បាន ។ ម្យ៉ាង​ទៀត​ម៉ាស៊ីន​បក​សម្បក​នេះ​មាន​ប្រសិទ្ធិភាព​ដូច​គ្នា​នឹង​ការ​ចំណាយ​ មនុស្ស ៣០​នាក់ ឲ្យ​មក​ធ្វើការ​អញ្ចឹង​ដែរ ។ ហេតុ​នេះ​ប្រសិនបើ​ម៉ាស៊ីន​បក​សម្បក​ដែល​កំពុង​ដំណើរ​ការ​នៅ​ចំនួន​ពាក់​ កណ្ដាល​នៃ​រោងចក្រ​ទាំងអស់ (សរុប ២២៥ នៅ​វៀតណាម) មាន​គុណភាព​ល្អ​ដូច​បាន​អះអាង​មែន ពួក​គេ​នឹង​ទាក់​ទាញ​បាន​អតិថិជន​យ៉ាង​ច្រើន​ដើម្បី​ទិញ​ម៉ាស៊ីន​នោះ ហើយ​នៅ​ក្នុង​រយៈពេល​២ ទៅ​៣​ឆ្នាំ​ខាងមុខ គ្រឿង​យន្ត​កែច្នៃ​ស្វាយចន្ទី​នឹង​កាន់​តែ​រីក​ដុះដាល​បន្ថែម​ទៀត ។
ដោយ ​ឡែក​មាន​ការ​អភិវឌ្ឍ និង​ការ​កែ​លម្អ​យ៉ាង​ច្រើន​នៅ​ក្នុង​បច្ចេកវិទ្យា​គ្រឿងចក្រ​កែច្នៃ​ ស្វាយចន្ទី​ខ្នាត​ធំ​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល គឺ​មាន​ន័យ​ថា គ្រឿង​ចក្រ​កែច្នៃ​អាច​កាត់​បន្ថយ​នូវ​អត្រា​ខូចខាត ឬ​បែក​បាក់​គ្រាប់​ស្វាយចន្ទី​រហូត​ដល់​ក្រោម ២០% ដែល​មាន​លក្ខណៈ​ដូចជា​ការ​បក​សម្បក​ដោយ​ដៃ​ផង​ដែរ ។ ទោះ ​ជា​ម៉ាស៊ីន​នោះ​មាន​គុណភាព​ល្អ និង​អាច​បែង​ចែក​គុណភាព​គ្រាប់​ស្វាយចន្ទី​បាន​សុក្រឹត​ក៏​ដោយ ដោយសារ​តែ​ម៉ាស៊ីន​មាន​តម្លៃ​ខ្ពស់ និង​ត្រូវការ​អ្នក​ដែល​មាន​ជំនាញ​ខ្ពស់​ដើម្បី​បញ្ជា​វា ដូច្នេះ​ការ​បែងចែក​គុណភាព​គ្រាប់​ស្វាយចន្ទី​ដោយ​មនុស្ស​នៅ​តែ​មាន​ ប្រជាប្រិយភាព​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត ។


November 28, 2010

វិធី​កាន់​តែ​ប្រសើរ​ក្នុង​ការ​ភ្ញាស់​ពង​ត្រី​អណ្ដែង

អ្នកវិទ្យាសាស្ត្រ​នៃ​សេវាកម្ម​ស្រាវជ្រាវ​កសិកម្ម (ARS) លោក Les Torrans បាន​ចំណាយ​ពេល​ភាគ​ច្រើន​នៃ​វិជ្ជាជីវៈ​របស់​គាត់​នៅ​តំបន់​ដីសណ្ដ​ទន្លេ Mississippi ស្វែងរក​វិធី​នានា​ដើម្បី​ជួយ​កសិករ​ទ្រង់ទ្រាយ​ពាណិជ្ជកម្ម​ចិញ្ចឹម​ត្រី​អណ្ដែង​បាន​ល្អ​ប្រសើរ​ជាង​មុន ឬ​អភិវឌ្ឍ​វិធី​កាន់​តែ​មាន​ប្រសិទ្ធភាព​នៃ​ការ​ផ្ដល់​ចំណី និង​ការ​ប្រមូលផល​ត្រី​អណ្ដែង ។
បច្ចុប្បន្ន ដោយសារ​ឧស្សាហកម្ម​ចិញ្ចឹម​ត្រី​អណ្ដែង​របស់​សហរដ្ឋ​អាមេរិក​កំពុង​ប្រឈម​ នឹង​ត្រី​នាំ​ពី​ចូល​ពី​បរទេស​មាន​តម្លៃ​ថោក​ជាង និង​កំណើន​តម្លៃ​ផលិតកម្ម និង​ចំណី លោក Les Torrans ​ដែល​មាន​មូលដ្ឋាន​នៅ​អង្គភាព​ស្រាវជ្រាវ​ពន្ធុវិទ្យា​ត្រី​អណ្ដែង​នៃ​ មជ្ឈមណ្ឌល​ជាតិ​វារីវប្បកម្ម​ទឹក​ក្ដៅ​ Thad Cochran នៅ​សាកល​វិទ្យាល័យ​រដ្ឋ Mississippi (MSU) ស្ថិត​ក្នុង​ក្រុង Stoneville កំពុង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ស្រាវជ្រាវ​ថ្មី​នៅ​វាល​ដែល​គាត់​គិត​ថា​អាច​ផ្ដល់​ជំនួយ​បាន​ខ្លះ ។
លោក Les Torrans មាន​ប្រសាសន៍​ថា មួយ​ឆ្នាំ ឬ​ពីរ​ឆ្នាំ​កន្លង​ទៅ​នេះ ចំនួន​កសិដ្ឋាន​ផលិត​ត្រី​ពូជ​នៅ​ក្នុង​តំបន់​ដីសណ្ដ​របស់​គាត់​បាន​ធ្លាក់​ ចុះ​ពី​ ៣០ ​មក​នៅ​ត្រឹម​តែ​ ១០ ​ជាង​ប៉ុណ្ណោះ ។
នៅ​ពេល​ដែល​អ្នកចិញ្ចឹម​ត្រី​បាន​ដឹង​ថា​ ជា​ការ​សំខាន់​សម្រាប់​កសិដ្ឋាន​ចិញ្ចឹម​ត្រី​អណ្ដែង​ពាណិជ្ជកម្ម​ក្នុង​ការ​បញ្ចូល​ខ្យល់​ទៅ​ក្នុង​ស្រះ​ចិញ្ចឹម លោក Les Torrans បាន​ផ្ដល់​នូវ​ភស្តុតាង​ ជា​បទពិសោធន៍​អំពី​របៀប​ពិត​ប្រាកដ​ដែល​កម្រិត​អុកស៊ីសែន​មាន​ឥទ្ធិពល​លើ​ ការ​ផ្ដល់​ចំណី និង​ផលិតកម្ម​នៅ​ក្នុង​ស្រះ​ត្រី ។ ការ​ស្រាវជ្រាវ​របស់​គាត់​បាន​ផ្ដល់​នូវ​អនុសាសន៍​សម្រាប់​ការ​គ្រប់គ្រង​ អុកស៊ីសែន​ថ្មី​នៅ​ក្នុង​ស្រះ​ត្រី​ដែល​អាច​សំចៃ​ថាមពល​ និង​បង្កើន​ផលិតកម្ម ។
ថ្មីៗ​នេះ លោក Les Torrans និង​លោក James Steeby នៃ​សាកលវិទ្យាល័យ MSU បាន​អភិវឌ្ឍ​អនុសាសន៍​ក្នុង​ការ​រំលាយ​អុកស៊ីសែន​ជាក់លាក់​សម្រាប់​កសិដ្ឋាន ​ផលិត​ត្រី​ពូជ ។ ទិន្នន័យ​ដែល​ពួក​គាត់​ប្រមូល​បាន​អំពី​ពង​ត្រី​អណ្ដែង និង​ការ​រំលាយ​អាហារ​របស់​កូន​ត្រី​បង្ហាញ​ថា ការ​ប្រែប្រួល​នានា​នៃ​ការ​ញាស់​ភាគ​ច្រើន​បណ្ដាល​មក​ពី​ការ​រំលាយ​អុកស៊ីសែន​មិន​បាន​គ្រប់​គ្រាន់​នៅ​ក្នុង​ទឹក ។ បើ​យោង​តាម​លោក Les Torrans និង​លោក James Steeby ចរន្ត​ទឹក​ទន់​ខ្សោយ​នៅ​ជុំវិញ​ និង​ឆ្លង​កាត់​បណ្ដុំ​ពង​ត្រី​ ជាពិសេស​អត្រា​ផ្ទុក​ពង​ខ្ពស់ បង្កើត​បាន​ជា​បញ្ហា​ប្រែប្រួល​​នេះ ។
បច្ចុប្បន្ន លោក Les Torrans កំពុង​អនុវត្ត​ជំនាញ​មេកានិក​របស់​គាត់​ដើម្បី​សាងសង់​ធុង​ភ្ញាស់​ពង​ត្រី​ អណ្ដែង​មាន​អាំងតង់ស៊ីតេ​ខ្ពស់​ដែល​គាត់​ហៅ​ថា «កូន​ទម្ងន់ (see-saw)» ។ លោក Les Torrans មាន​ប្រសាសន៍​ថា ឧបករណ៍ ​នេះ​នឹង​ផ្ដល់​ការ​លាយ​ច្របល់​នៃ​អុកស៊ីសែន​រលាយ​ល្អ​ប្រសើរ​សម្រាប់​ពង​ ត្រី​អណ្ដែង​ដែល​ងាយ​រងគ្រោះ​ ដោយ​ការ​លើក​ទម្លាក់​បណ្ដុំ​ពង​ត្រី ដូច​គ្នា​នឹង​ការ​ជ្រលក់​កញ្ចប់​តែ​នៅ​ក្នុង​ទឹក បន្ទាប់​មក​លើក​ពង​ទាំង​នោះ​ខ្ពស់​ផុត​ពី​ទឹក​មុន​ពេល​ជ្រលក់​ចូល​ទៅ​ក្នុង​ ទឹក​ម្ដង​ទៀត ។ ឲ្យ​តែ​បណ្ដុំ​ពង​ត្រី​នៅ​សើម ពួក​វា​អាច​ផ្លាស់​ប្ដូរ​ខ្យល់​ជុំវិញ​ស្រោម​ពង​បាន ។ អុកស៊ីសែន​នៅ​ក្នុង​ខ្យល់​មាន​ច្រើន​ជាង​អុកស៊ីសែន​នៅ​ក្នុង​ទឹក ដូច​នេះ​ការ​បង្កើត​ឧបករណ៍​កូន​ទម្ងន់​ថ្មី​នេះ​ទាញ​យក​អត្ថប្រយោជន៍​នៃ​ការ ​ជ្រលក់​ទឹក​ដើម្បី​រក្សា​សំណើម​ពង​ត្រី​ដែល​កំពុង​អភិវឌ្ឍ​ និង​ប្រើ​ខ្យល់​បរិយាកាស​ដើម្បី​ផ្គត់ផ្គង់​អុកស៊ីសែន ។
លោក Les Torrans មាន​ប្រសាសន៍​ថា «យើង ​អាច​ភ្ញាស់​ពង​ត្រី​បាន​ច្រើន​ជាង​ពីរ​ដង​ជាមួយ​នឹង​វិធី​កូន​ទម្ងន់​នេះ​ ក្នុង​ទំហំ​ឧបករណ៍​ដូច​គ្នា និង​ប្រើ​ប្រាស់​ទឹក​តែ​ពាក់​កណ្ដាល​ធៀប​នឹង​វិធី​ភ្ញាស់​រង្វិល​ស្លាប​ចាក់​ប្រពៃណី (Traditional paddle-wheel method)» ។
លោក Les Torrans បាន​មាន​ប្រសាន៍​បន្ថែម​ថា «អ្វី​ដែល​យើង​ឃើញ​គឺ​ជា​ឧស្សាហកម្ម​មួយ​ដែល​កំពុង​តែ​មាន​បញ្ហា​នៅ​ក្នុង​រដ្ឋ Mississippi, Alabama, Arkansas និង Texas ជា​ទី​កន្លែង​ដែល​មាន​ចិញ្ចឹម​ត្រី​អណ្ដែង​ច្រើន​ជាង ​៩០%​ របស់​អាមេរិក ។ ប្រសិនបើ​យើង​អាច​ទទួល​បាន​អុកស៊ីសែន​រលាយ​កាន់​តែ​ច្រើន​សម្រាប់​ពង​ត្រី​ នោះ​ វា​នឹង​ញាស់​កាន់​តែ​ច្រើន ។ ពិតណាស់ ការណ៍​នេះ​នឹង​ជំរុញ​លើក​ស្ទួយ​ដល់​កសិករ ។ យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ផលិតកម្ម​ក្នុង​ស្រុក​របស់​យើង​មាន​ប្រសិទ្ធភាព​តាម​ ដែល​អាច​ធ្វើ​បាន» ។ អត្ថបទដោយ Chris Guy មន្ត្រី​ព័ត៌មាន​របស់ ARS
បកប្រែ​ និង​ផ្សព្វផ្សាយ​ដោយ​មាន​ការ​អនុញ្ញាត​ពី USDA (Agricultural Research/Oct 2010)
កសិករ​ចិញ្ចឹម​ត្រី​លោក Bobby Jones (ឆ្វេង) និង​ឪពុក​របស់​គាត់​លោក Robert A. “Shorty” Jones នៃ​ក្រុមហ៊ុន Needmore Fisheries LLC កំពុង​ពិនិត្យ​ឧបករណ៍​ភ្ញាស់​ពង​ត្រី​កូន​ទម្ងន់ ជាមួយ​នឹង​សហស្ថាបនិក​របស់​គាត់​លោក Les Torrans ជា​ជីវវិទូ​ត្រី (កណ្ដាល) ។ កសិករ​ទាំង​ពីរ​នាក់​ឪពុក​កូន​គ្រោង​នឹង​ប្ដូរ​ឧបករណ៍​ភ្ញាស់​រង្វិល​ស្លាប​ ចាក់​ប្រពៃណី​របស់​ពួក​គាត់ (អាច​មើល​ឃើញ​នៅ​ពី​ក្រោយ​ខ្នង​លោក Jones) ដោយ​ឧបករណ៍​ភ្ញាស់​កូន​ទម្ងន់​ឲ្យ​បាន​មុន​រដូវ​ត្រី​ពង​លើក​ក្រោយ
កសិករ ​ចិញ្ចឹម​ត្រី​លោក Bobby Jones (ឆ្វេង) និង​ឪពុក​របស់​គាត់​លោក Robert A. “Shorty” Jones នៃ​ក្រុមហ៊ុន Needmore Fisheries LLC កំពុង​ពិនិត្យ​ឧបករណ៍​ភ្ញាស់​ពង​ត្រី​កូន​ទម្ងន់ ជាមួយ​នឹង​សហស្ថាបនិក​របស់​គាត់​លោក Les Torrans ជា​ជីវវិទូ​ត្រី (កណ្ដាល) ។ កសិករ​ទាំង​ពីរ​នាក់​ឪពុក​កូន​គ្រោង​នឹង​ប្ដូរ​ឧបករណ៍​ភ្ញាស់​រង្វិល​ស្លាប​ ចាក់​ប្រពៃណី​របស់​ពួក​គាត់ (អាច​មើល​ឃើញ​នៅ​ពី​ក្រោយ​ខ្នង​លោក Jones) ដោយ​ឧបករណ៍​ភ្ញាស់​កូន​ទម្ងន់​ឲ្យ​បាន​មុន​រដូវ​ត្រី​ពង​លើក​ក្រោយ
ឧបករណ៍​ភ្ញាស់​ពង​ត្រី ។ វិធី​ភ្ញាស់​កូន​ទម្ងន់​ផ្ដល់​នូវ​ចរន្ត​ទឹក និង​អុកស៊ីសែន​រលាយ​ល្អ​ប្រសើរ​ជាង និង​ផ្ដល់​លទ្ធផល​ពង​ត្រី​ញាស់​ច្រើន​ជាង​ពីរ​ដង​ចំពោះ​ទំហំ​ឧបករណ៍​ប៉ុន​ គ្នា​ធៀប​នឹង​វិធី​ភ្ញាស់​រង្វិល​ស្លាប​ចាក់​ប្រពៃណី
ឧបករណ៍ ​ភ្ញាស់​ពង​ត្រី ។ វិធី​ភ្ញាស់​កូន​ទម្ងន់​ផ្ដល់​នូវ​ចរន្ត​ទឹក និង​អុកស៊ីសែន​រលាយ​ល្អ​ប្រសើរ​ជាង និង​ផ្ដល់​លទ្ធផល​ពង​ត្រី​ញាស់​ច្រើន​ជាង​ពីរ​ដង​ចំពោះ​ទំហំ​ឧបករណ៍​ប៉ុន​ គ្នា​ធៀប​នឹង​វិធី​ភ្ញាស់​រង្វិល​ស្លាប​ចាក់​ប្រពៃណី

November 24, 2010

ការ​ភ្ជាប់​ទំនាក់ទំនង​ទីផ្សារ​ពិភពលោក

សេចក្ដី​សង្ខេប

ក្រុមហ៊ុន Uniparts Group ដែល​ជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍​កសិកម្ម និង​សំណង់ (នៅ​ប្រទេស​ឥណ្ឌា និង​សហរដ្ឋ​អាមេរិក) ត្រូវ​បាន​លើក​យក​មក​ពិពណ៌នា ។ សេដ្ឋកិច្ច​ឥណ្ឌា​ កំពុង​តែ​រីក​ចម្រើន​យ៉ាង​លឿន ហើយ​សង្ឃឹម​ថា នឹង​ឈរ​នៅ​លំដាប់​ថ្នាក់​ទី​៣ ក្នុង​ពិភពលោក​នា​ពេល​ដ៏​ឆាប់ ។ ការ​លក់​ដូរ​នៅ​ក្នុង​ទីផ្សារ​ឥណ្ឌា និង​កត្តា​ដើម្បី​ជោគជ័យ​មាន ៖ តម្លៃ​នៃ​សាច់​ប្រាក់ ផល​ប្រយោជន៍​ថ្នាក់​តំបន់​របស់​អតិថិជន និង​ការ​រចនា​ម៉ូដ​កាត់​បន្ថយ​តម្លៃ ។ រចនាសម្ព័ន្ធ​ទន់​ខ្សោយ​គឺ​ជា​ភាព​មាន​កម្រិត​ដ៏​ចម្បង ។ វិស័យ​ឧបករណ៍​កសិកម្ម​ប្រែប្រួល​ឡើង​ចុះ​នៅ​ប្រទេស​ឥណ្ឌា​ត្រូវ​បាន​កំណត់​ ដោយ​អាកាសធាតុ​មូសុង តម្លៃ​ដំណាំ និង​លទ្ធភាព​ថវិកា ។ អត្រា​កំណើន​នៃ​ការ​លក់​ពី ទៅ ១០% ត្រូវ​បាន​ប៉ាន់​ប្រមាណ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ។ ផលិតកម្ម​ត្រាក់ទ័រ​ប្រចាំ​ឆ្នាំ​នៅ​ទូទាំង​ពិភពលោក​គឺ​ច្រើន​ជាង​១​លាន​គ្រឿង ហើយ​ក្នុង​នោះ​ប្រទេស​ឥណ្ឌា​ផលិត​បាន ៥១% ជា​ត្រាក់ទ័រ​ប្រភេទ​កម្លាំង​៦០​សេះ ។ ត្រាក់ទ័រ​នៅ​ប្រទេស​ឥណ្ឌា​មាន​ចំនួន​ប្រហែល ​២,៦​លាន​គ្រឿង ។ ទិន្នន័យ​ផ្ដល់​ជូន​ស្ដី​អំពី​របាយ​ត្រាក់ទ័រ​នៅ​ទូទាំង​ប្រទេស និង​របាយ​ត្រាក់ទ័រ​នៅ​កម្រិត​កសិដ្ឋាន​ក្នុង​ប្រទេស​ឥណ្ឌា ទោះបីជា​ការ​បូក​សរុប​នៅ​ថ្នាក់​កសិដ្ឋាន​មាន​ការ​លំបាក​ក្នុង​ការ​វាស់​វែង ​ក៏​ដោ​យ ។ ទីផ្សារ​ត្រាក់ទ័រ​សង្ឃឹម​ថា​នឹង​កើន​ឡើង​ដល់ ៤៥០.០០០ គ្រឿង​ក្នុង ​មួយ​ឆ្នាំ ប៉ុន្ដែ​ការ​ព្យាករណ៍​អំពី​ទីផ្សារ​ឧបករណ៍​បំពាក់​មាន​ការ​ពិបាក​ទាំង​ផ្នែក ​ផ្លូវ​ការ និង​មិន​ផ្លូវ​ការ ។ នីតិ​វិធី​ណែនាំ​នានា​ក្នុង​ការ​ចូល​ទៅ​កាន់ និង​ប្រតិបត្ដិ​ការ​ក្នុង​ទីផ្សារ​ឥណ្ឌា​ត្រូវ​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ អត្ថបទ​នេះ ។

សេចក្ដី​ផ្ដើម

សេដ្ឋកិច្ច​ឥណ្ឌា​មាន​កំណើន ៨,១% នៅ​ឆ្នាំ​សារពើ​ពន្ធ ២០០៥-២០០៦ និង​កំណើន ៧,៦% ត្រូវ​បាន​ព្យាករណ៍​សម្រាប់​ឆ្នាំ​សារពើ​ពន្ធ ២០០៦-២០០៧ (ធនាគារ​អភិវឌ្ឍន៍​អាស៊ី) ។ នេះ​បង្ហាញ​អំពី​សារ​សំខាន់​នៃ​សេដ្ឋកិច្ច​ឥណ្ឌា​ធៀប​នឹង​ការ​ព្យាករណ៍​កំណើន​ប្រមាណ ២% សម្រាប់​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក តំបន់​ចាយ​វាយ​ប្រាក់​អឺរ៉ូ និង​ប្រទេស​ជប៉ុន ។ កំណើន​សេដ្ឋកិច្ច​នេះ​គឺ​ដោយសារ​ដំណើរ​ការ​រឹងមាំ​ល្អ​នៃ​វិស័យ​ឧស្សាហកម្ម សេវាកម្ម និង​ការ​លោត​ឡើង​នៃ​វិស័យ​កសិកម្ម​បន្ទាប់​ពី​ដំណើរ​ការ​មិន​ល្អ​កាល​ពី​ ឆ្នាំ​កន្លង​ទៅ (កម្រិត​ទាប​បំផុត​នៅ​ឆ្នាំ​២០០១​ដែល​ផលិតកម្ម​ត្រាក់ទ័រ​បាន​ធ្លាក់​ចុះ​ពី ២៨០.០០០​គ្រឿង មក​នៅ​ត្រឹម ១៦៧.០០០​គ្រឿង ក្នុង​មួយ​ឆ្នាំ) ។
យើង ​ផ្ដល់​ព័ត៌មាន​មួយ​ឈុត​សម្រាប់​លោក​អ្នក​ដែល​ចាប់​អារម្មណ៍​នឹង​សេដ្ឋកិច្ច ​ឥណ្ឌា ដោយ​ផ្ដោត​ជា​ពិសេស​លើ​ស្ថានភាព​ឧបករណ៍​កសិកម្ម ។
ជា ​ការ​សំខាន់​ក្នុង​ការ​យល់​ដឹង​អំពី​ទីតាំង និង​ប្រវត្ដិ​ដែល​ជា​មូលដ្ឋាន​សម្រាប់​ធ្វើ​ការ​ថ្លែង​បញ្ជាក់​នានា​នៅ​ ក្នុង​អត្ថបទ​នេះ ។ ដូច​នេះ យើង​ត្រូវ​ផ្ដល់​ការ​ណែនាំ​សង្ខេប​មួយ​អំពី​ក្រុមហ៊ុន Uniparts Group និង​ក្រុមហ៊ុន Uniparts India Ltd ដែល​អាច​ឱ្យ​លោក​អ្នក​បាន​យល់​ពី​បរិបទ​ទាំងមូល ។
ក្រុមហ៊ុន Uniparts Group គឺ​ជា​ក្រុមហ៊ុន​ឯក​ជន​របស់​ឥណ្ឌា ផ្ដល់​សេវា​ផ្នែក​ទីផ្សារ​កសិកម្ម​តាំង​ពី​ដើម​ឆ្នាំ​១៩៨៤ ។ រហូត​ដល់​ឆ្នាំ​២០០០ ក្រុមហ៊ុន​នេះ​ប្រែ​ក្លាយ​ខ្លួន​សំដៅ​ទៅ​ជា​ក្រុមហ៊ុន​នាំ​ចេញ ដែល​មាន​ប្រាក់​ចំណូល ៥៩,៣៣​លាន​ដុល្លា នៅ​ឆ្នាំ​២០០៥-២០០៦ ដែល​ក្នុង​នោះ ១៦,៨% ទទួល​បាន​ពី​ការ​លក់​នៅ​ក្នុង​ស្រុក ។ ទីផ្សារ​នាំ​ចេញ​សំខាន់ៗ​គឺ សហរដ្ឋ​អាមេរិក អឺរ៉ុប និង​ជប៉ុន ។ តារាង ២.៣ បង្ហាញ​អំពី​ទិដ្ឋភាព​ទូទៅ​នៃ​ទីតាំង ជំនាញ​ផលិត និង​ផលិតផល​របស់​ក្រុមហ៊ុន Uniparts Group ។


November 13, 2010

បើក​ទំព័រ​ពិភព​ថ្មី​មួយ​នៃ​លក្ខណៈ​សម្បត្តិ​របស់​ពោត

ពោត គឺ​ជា​អំបូរ​ដំណាំ​ខុស​ប្លែក​ពី​គ្នា​បំផុត​មួយ​ដែល​គេ​ស្គាល់​មក​ដល់​ពេល​ នេះ ។ ជា​មធ្យម ស្រឡាយ​ពោត​ចំនួន​ពីរ​ប្រភេទ​អាច​ខុស​គ្នា​ផ្នែក​ពន្ធុវិទ្យា​ ដូច​មនុស្ស​ខុស​គ្នា​ពី​សត្វ​ស្វា ហើយ​ការ​ខុស​ប្លែក​គ្នា​ដូច​នេះ​ធ្វើ​ឲ្យ​ការ​ចាត់​ជា​ពួក​ផ្អែក​លើ​ពន្ធុ​ នៃ​លក្ខណៈ​សម្បត្តិ​ចម្បងៗ​គឺ​ជា​ការ​ប្រឈម​មួយ ។ ប៉ុន្តែ​ការ​ប្រមូល​ផ្ដុំ​ដែល​បាន​ជា​រៀបចំ​ជាក់​លាក់​នៃ​ស្រឡាយ​ពោត​នានា​ គឺ​មាន​ទំហំ​ធំ ខុស​ប្លែក​ចម្រុះ និង​កំណត់​លក្ខណៈ​សម្បត្តិ​បាន​ល្អ​ដែល​បាន​ក្លាយ​ទៅ​ជា​ឧបករណ៍​សេណេទិក​ដែល ​មាន​ថាមពល និង​ត្រូវ​បាន​ប្រើប្រាស់​ជា​ទូទៅ​ដោយ​អ្នក​ស្រាវជ្រាវ​នៅ​ជុំវិញ​ពិភពលោក​ ដែល​សិក្សា​អំពី​ពន្ធុ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​លក្ខណៈ​សម្បត្តិ​ របស់​ដំណាំ​ដែល​ចង់​បាន ។
ការ​ប្រមូល​ផ្ដុំ​នៃ​ស្រឡាយ​ពោត​នេះ ហៅ​ថា ប្រជាករ «ការ​គូស​ផែនទី​ក្រុម​ (Nested Association Mapping, NAM)» ​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​អ្នក​វិទ្យាសាស្ត្រ​នៃ​សេវាកម្ម​ស្រាវជ្រាវ​កសិកម្ម (ARS) នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដោយ​បង្កាត់​ពូជ​ពោត​ដែល​គេ​យក​មក​សិក្សា (B73) ជាមួយ​ស្រឡាយ​ពោត​ខុស​ប្លែក​ពី​គ្នា​ចំនួន ២៥ និង​បង្កាត់​រវាង​កូនចៅ​ទទួល​បាន​ជា​បន្ត​បន្ទាប់ បង្កើត​បាន​ស្រឡាយ​នានា​ចេញ​ពី​ការ​បង្កាត់​ពូជ​តែ​មួយ​ចំនួន ៥០០០ ដែល​ស្រឡាយ​នីមួយៗ​មាន​សមាយោគ​ដាច់​ដោយ​ឡែក​ពី​គ្នា​ចំពោះ​លក្ខណៈ​សម្បត្តិ​ ផ្នែក​ពន្ធុ​របស់​ស្រឡាយ​មេបា ។ ពោត​ទទួល​បាន​ជា​លទ្ធផល​នេះ ដែល​ត្រូវ​បាន​ដាំ​នៅ​ទីតាំង​របស់ ARS ជិត​ក្រុង Ithaca រដ្ឋ New York ក្រុង Raleigh រដ្ឋ North Carolina និង​ក្រុង Columbia រដ្ឋ Missouri ត្រូវ​បាន​ដាក់​ស្លាក​លេខ​កូដ​សម្គាល់​នៅ​ក្នុង​ទីវាល ហើយ​អត្រា​លូតលាស់​វា និង​លក្ខណៈ​សម្បត្តិ​ផ្សេងៗ​ទៀត​ត្រូវ​បាន​វាស់វែង​យ៉ាង​ប្រុង​ប្រយ័ត្ន ។
ក្រុម​ការងារ​គម្រោង​នេះ​មាន លោក Ed Buckler ពិន្ធុវិទូ​ដំណាំ​បម្រើការ​នៅ​មជ្ឈមណ្ឌល​កសិកម្ម និង​សុខភាព Robert W. Holley នៃ​ ARS នៅ​ក្រុង Ithaca លោក Jim Holland ពិន្ធុវិទូ​ដំណាំ​បម្រើការ​នៅ​អង្គភាព​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ដំណាំ​នៃ ARS នៅ​ក្រុង Raleigh លោក Michael McMullen ពិន្ធុវិទូ​ដំណាំ និង​អ្នកស្រី Sherry Flint-Garcia ពិន្ធុវិទូ​ដំណាំ​បម្រើការ​នៅ​អង្គភាព​ស្រាវជ្រាវ​ពិន្ធុវិទ្យា​ដំណាំ​នៃ ARS នៅ​ក្រុង Columbia និង​លោក Stephen Kresovich អតីត​ពន្ធុវិទូ​ដំណាំ​នៃ​សាកលវិទ្យាល័យ Cornell ដែល​បច្ចុប្បន្ន​ជា​អនុប្រធាន​ផ្នែក​អប់រំ​ស្រាវជ្រាវ និង​ការ​បញ្ចប់​ការសិក្សា​នៃ​សាកលវិទ្យាល័យ South Carolina ។
យុទ្ធសាស្ត្រ NAM ចង​ក្រង​ទិន្នន័យ​ចំនួន​២​ឈុត​គឺ ទិន្នន័យ ​សេណូម​តាម​លំដាប់​លំដោយ​លម្អិត​បាន​ពី​រុក្ខជាតិ​មេបា និង​ការ​ពិនិត្យ​មើល​រយៈ​ពេល​ខ្លី​ក្នុង​ទ្រង់ទ្រាយ​ធំ​ជាង​នៃ​ភាព​លម្អិត​ របស់​ពន្ធុ​នៅ​ក្នុង​ប្រជាករ​ធំ ដែល​អាច​ឆ្លុះ​បញ្ចាំង​ទៅ​វិញ​ទៅ​មក​ដើម្បី​ផ្ដល់​ការ​ពិពណ៌នា​លម្អិត​អំពី​ ពន្ធុ​នៃ​ស្រឡាយ​ពោត​ទាំង​៥០០០ ។ លោក Ed Buckler ជា​សហស្ថាបនិក​នៃ​គម្រោង​មាន​ប្រសាសន៍​ថា «ប្រសិនបើ ​អ្នក​ចង់​ពិនិត្យ​មើល​ភាព​ចម្រុះ​របស់​ពោត ដោយ​មាន​ស្រឡាយ​ចំនួន​ ២៥ ដែល​យើង​បាន​ជ្រើស​រើស​ជា​មេបា ទិន្នន័យ​នេះ​គឺ​ជា​កន្លែង​ដ៏​ល្អ​ក្នុង​ការ​រក​មើល» ។
លោក Ed Buckler លោក Jim Holland លោក Michael McMullen ​អ្នកស្រី Sherry Flint-Garcia និង​អ្នក​ដទៃ​ទៀត​កំពុង​ប្រើប្រាស់​ស្រឡាយ NAM ដើម្បី​ស្វែងរក​បរិមាណ​លក្ខណៈ​សម្បត្តិ​ស្នូល​ (QTLs) និង​សញ្ញា​សម្គាល់​នៅ​តាម​បណ្ដោយ​សេណូម​របស់​ពោត​ដែល​អាច​ភ្ជាប់​ទំនាក់​ ទំនង​ទៅ​នឹង​គុណភាព និង​លក្ខណៈ​សម្បត្តិ​ដែល​ចង់​បាន ។ QTLs គឺ​ជា​ផ្នែក​នានា​នៃ DNA ដែល​កំណត់​កូដ​ពន្ធុ​សមាយោគ​ខុសៗ​គ្នា​នៃ​លក្ខណៈ​សម្បត្តិ ។
ការ ​ប្រមូល​ផ្ដុំ​ស្រឡាយ NAM បាន​បង្ហាញ​អំពី​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​មិន​ចំពោះ​តែ​អ្នក​ វិទ្យាសាស្ត្រ​នៃ ARS ទេ ប៉ុន្តែ​ចំពោះ​អ្នក​ស្រាវជ្រាវ​នៅ​តាម​សាកលវិទ្យាល័យ និង​ក្រុមហ៊ុន​ពូជ​ពោត​មួយ​ចំនួន​ដែល​បាន​ប្រើ​ស្រឡាយ​ទាំង​នេះ​ដើម្បី​ សិក្សា​អំពី​ចន្លោះ​នៃ​លក្ខណៈ​សម្បត្តិ រួម​មាន ភាព​ធន់​នឹង​ការ​រាំងស្ងួត ភាព​ធន់​នឹង​ជំងឺ និង​លក្ខណៈ​មួយ​ចំនួន​ទៀត​ពាក់​ព័ន្ធ​នឹង​គុណភាព​សារធាតុ​ចិញ្ចឹម និង​ការ​អភិវឌ្ឍ​ជីវឥន្ធៈ ។ សមិទ្ធផល​នេះ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ទាំង​ផ្នែក​អនុវត្ត និង​ផ្នែក​មូលដ្ឋាន​វិទ្យាសាស្ត្រ ដូចជា ថា​តើ​ពន្ធុ​មួយ​ចំនួន​តូច​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​ខ្លាំងក្លា ឬ​ពន្ធុ​ចំនួន​ច្រើន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​តិច​តួច ឬ​មួយ​សមាយោគ​នៃ​បរិមាណ និង​ឥទ្ធិពល​ទាំង​ពីរ​នេះ​កើត​ឡើង ។ លោក Ed Buckler មាន​ប្រសាសន៍​ថា «វា​គឺ​ជា​មធ្យោបាយ​មួយ​នៃ​ មធ្យោបាយ​លក្ខណៈ​ជា​ប្រព័ន្ធ​ជា​លើក​ដំបូង​ក្នុង​ការ​រៀបចំ និង​គូស​ផែនទី​ភាព​ចម្រុះ​នៃ​ពន្ធុ​របស់​ពោត​ពី​ជុំវិញ​ពិភពលោក» ។

ពិនិត្យ​មើល​កាន់​តែ​ស៊ី​ជម្រៅ​អំពី​វេទរសភាព​នឹង​រយៈ​ពន្លឺ

បន្ទាប់ ​ពី​បាន​អភិវឌ្ឍ​ប្រជាករ NAM បច្ចុប្បន្ន លោក Jim Holland លោក Ed Buckler និង​សហការី កំពុង​ពិនិត្យ​មើល​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត​អំពី​ពន្ធុ​មួយ​ចំនួន​ដែល​ គ្រប់គ្រង​រយៈពេល​ចេញ​ផ្កា និង​លក្ខណៈ​សម្បត្តិ​ពាក់ព័ន្ធ​មួយ​ហៅ​ថា «វេទរសភាព​នឹង​រយៈ​ពន្លឺ» ឬ​វេទរសភាព​ទៅ​នឹង​ថេរវេលា​ថ្ងៃ ។
ដើម ​កំណើត​ផ្សេងៗ​របស់​ពោត​អាច​ត្រូវ​បាន​តាមដាន​រក​ឃើញ​នៅ​អាមេរិក​ឡាទីន​ ត្រូពិក ។ នៅ​ទីនោះ ដើម​ពោត​ផ្កា​នៅ​ពេល​ដែល​ថេរវេលា​ថ្ងៃ​ខ្លី ។ នៅ​ពេល​ពោត​ត្រូវ​បាន​យក​ចេញ​ពី​តំបន់​ត្រូពិក​ទៅ​កាន់​តំបន់​អាកាសធាតុ​ បង្គួរ​នៃ​ទ្វីប​អាមេរិក វា​ត្រូវ​តែ​សម្រប​ខ្លួន​ទៅ​នឹង​ថេរវេលា​ថ្ងៃ​វែង​នៅ​រដូវ​ក្ដៅ​ក្នុង​តំបន់ ​អាកាសធាតុ​បង្គួរ​ទាំង​នោះ ។ បច្ចុប្បន្ន ការ​សម្រប​ខ្លួន​នេះ​គឺ​ជា​ការ​ខុស​គ្នា​ផ្នែក​ពន្ធុ​ដ៏​ចម្បង​រវាង​ពោត​នៅ​ តំបន់​ត្រូពិក និង​តំបន់​អាកាសធាតុ​បង្គួរ ។
លោក Jim Holland ពន្យល់​ថា «ពោត ​នៅ​តំបន់​ត្រូពិក​មាន​ភាព​ចម្រុះ​ផ្នែក​ពន្ធុ​ដែល​អាច​ប្រើ​ដើម្បី​ធ្វើ​ ឲ្យ​ប្រសើរ​ឡើង​នូវ​ពោត​នៃ​តំបន់​អាកាសធាតុ​បង្គួរ​ដូច​សហរដ្ឋ​អាមេរិក ។ ប៉ុន្តែ ដោយសារ​ពោត​នៅ​តំបន់​ត្រូពិក​ចេញ​ផ្កា​យឺត​នៅ​ពេល​ថេរវេលា​ថ្ងៃ​វែង លក្ខណៈ​សម្បត្តិ​ដែល​មិន​ចង់​បាន​ដូចជា​ ទិន្នផល​អន់​អាច​លើស​លុប​លើ​លក្ខណៈ​សម្បត្តិ​គួរ​ឲ្យ​ចង់​បាន​ដទៃ​ទៀត ដូចជា ភាព​ធន់​នឹង​ជំងឺ​ជាដើម ។ គោលដៅ​របស់​យើង​គឺ​ស្វែង​យល់​បន្ថែម​អំពី​យន្តការ​នៅ​ពី​ក្រោយ​វេទរសភាព​នឹង ​រយៈ​ពន្លឺ​ ដូចនេះ​យើង​អាច​ដឹង​អំពី​ភាព​ចម្រុះ​ផ្នែក​ពន្ធុ​របស់​ពោត​តំបន់​ត្រូពិក​ កាន់​តែ​ងាយស្រួល» ។
លោក Ed Buckler មាន​ប្រសាសន៍​ផង​ដែរ​ថា ការ​យល់​ដឹង​អំពី​រយៈពេល​ចេញ​ផ្កា​របស់​ពោត​នឹង​ជួយ​ឲ្យ​យល់​ដឹង​អំពី​ រយៈពេល​ចេញ​ផ្កា​នេះ​ចំពោះ​អំបូរ​ដំណាំ​ដទៃ​ទៀត​ផង​ដែរ ។ ឧទាហរណ៍ ប្រសិនបើ​អ្នក​ស្រាវជ្រាវ​ចង់​ចល័ត​ចំណែក​ណា​មួយ​របស់​ពន្ធុ​ក្នុង​ចំណោម​ សេណូម​របស់​ដំណាំ​មួយ​ប្រភេទ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​លក្ខណៈ​ សម្បត្តិ​មួយ​ផ្សេង​ទៀត ពួកគេ​ត្រូវ​តែ​ដឹង​អំពី​កន្លែង​ដែល​គ្រប់គ្រង​ការ​ចេញ​ផ្កា​នៅ​ក្នុង​សេណូម ​នោះ ។ លោក Ed Buckler បន្ត​ថា «យើង​មិន​ចង់​ចល័ត​វិបរិតភាព​ពន្ធុ​សម្រាប់​ភាព​ធន់​នឹង​ជំងឺ ហើយ​បែរ​ជា​មាន​ឥទ្ធិពល​ដោយ​ចៃដន្យ​ទៅ​លើ​រយៈពេល​ចេញ​ផ្កា​ទេ» ។
នៅ ​ក្នុង​របកគំហើញ​ដែល​បាន​បោះពុម្ព​ផ្សាយ​កាល​ពី​ឆ្នាំ​ទៅ​នៅ​ក្នុង​ ទស្សនាវដ្ដី​វិទ្យាសាស្ត្រ ក្រុម​ការងារ​នេះ​បាន​រាយការណ៍​ថា ភាព​ខុសគ្នា​ធំធេង​នៃ​រយៈពេល​ចេញ​ផ្កា​ក្នុង​ចំណោម​ស្រឡាយ​ខុស​គ្នា​របស់​ ពោត​គឺ​បណ្ដាល​មក​ពី​ឥទ្ធិពល​ថែម​លើ​គ្នា​រហូត​ដល់​ទៅ ៥៦ QTLs ប៉ុន្តែ​ជារួម QTL នីមួយៗ​មាន​ឥទ្ធិពល​ពាក់ព័ន្ធ​តិច​តួច ។
លោក Ed Buckler មាន​ប្រសាសន៍​ថា «សម្រាប់ ​អំបូរ​រុក្ខជាតិ​បង្កាត់​ឆ្លង​ដូច​ពោត​ ជាទូទៅ​មាន​ពន្ធុ​ជាច្រើន​មាន​ឥទ្ធិពល​តិច​តួច ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ប្រមូល​ផ្ដុំ​ឥទ្ធិពល​តូចៗ​ទាំងនេះ​រួម​គ្នា​នោះ អ្នក​អាច​ធ្វើ​របស់​ធំៗ​បាន» ។

ការ​បង្កាត់​ពោត​តំបន់​ត្រូពិក ជាមួយ​នឹង​ពោត​តំបន់​អាកាសធាតុ​បង្គួរ

នៅ​ក្នុង​គម្រោង​ដាច់​ដោយ​ឡែក​មួយ​ទៀត ក្រុម​ការងារ​របស់​លោក Jim Holland បាន​បង្កាត់​ស្រឡាយ​២​ប្រភេទ​នៃ​ពោត​តំបន់​ត្រូពិក​វេទរសភាព​នឹង​រយៈ​ពន្លឺ​ជាមួយ​នឹង​ស្រឡាយ​២​ប្រភេទ​ទៀត​នៃ​ពោត​តំបន់​អាកាសធាតុ​បង្គួរ ។ ស្រឡាយ​តំបន់​ត្រូពិក ដែល​មួយ​យក​មក​ពី​ប្រទេស​ម៉ិកស៊ិក និង​មួយ​ទៀត​មក​ពី​ប្រទេស​ថៃ ត្រូវ​បាន​ជ្រើស​រើស​ដោយសារ​ពួកវា​ចេញ​ផ្កា​យឺត​នៅ​ពេល​ស្ថិត​ក្រោម​ថេរវេលា​ថ្ងៃ​វែង​នៃ​ភូមិភាគ Corn Belt របស់​សហរដ្ឋ​អាមេរិក ។ ការ​បញ្ចូល​ពោត​ទាំង​ពីរ​ស្រឡាយ​នេះ​ទៅ​ក្នុង​ការ​សិក្សា​ក៏​បាន​ជួយ​ឲ្យ​ លោក Jim Holland ធ្វើ​ការ​ប្រៀប​ធៀប​ការ​ឆ្លើយ​តប​វេទរសភាព​រយៈ​ពន្លឺ​នៃ​ពោត​តំបន់​ត្រូពិក​ ដែល​យក​មក​ពី​តំបន់​ខុស​គ្នា​ផង​ដែរ ។ ស្រឡាយ​ពោត​តំបន់​អាកាសធាតុ​បង្គួរ​តំណាង​ឲ្យ​ក្រុម​ជម្រើសវិទ្យា​ដ៏​សំខាន់ ​ពីរ​នៅ​សហរដ្ឋ​អាមេរិក ។
តាម​រយៈ​ការ​គូស​ផែនទី​ពន្ធុ ក្រុម​ការងារ​បាន​ធ្វើ​ឲ្យ​សេណូម​ពោត​រួម​តូច​គ្រប់គ្រាន់​ក្នុង​ការ​ចង្អុល​ជាក់លាក់​អំពី QTLs ចំនួន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​វេទរសភាព​នឹង​រយៈ​ពន្លឺ ។ QTLs ទាំង​នេះ​ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​ឲ្យ​ឈ្មោះ​ថា «ZmPR1–4» តំណាង​ឲ្យ​ ២% នៃ​ផែនទី​ពន្ធុ​សរុប ។
ដើម្បី ​កំណត់​ចរិតលក្ខណៈ​របស់​ស្រឡាយ​ពោត​ទាំងនេះ ក្រុម​ការងារ​របស់​លោក Jim Holland បាន​ប្រើប្រាស់​ប្រដាប់​គូស​ចំណាំ​ម៉ូលេគុល​ដែល​បាន​អភិវឌ្ឍ​ដំបូង​ដោយ​លោក Ed Buckler និង​លោក Michael McMullen សម្រាប់​ប្រជាករ NAM ។ ទោះបីជា​ស្រឡាយ​ពោត​របស់​លោក Jim Holland ត្រូវ​បាន​អភិវឌ្ឍ​ដាច់​ដោយ​ឡែក​ពី​ប្រជាករ NAM ក៏​ដោយ ក៏​ឥឡូវ​នេះ​ពួកវា​ត្រូវ​បាន​ច្របាច់​បញ្ចូល​គ្នា​ដើម្បី​ពង្រីក​ប្រជាករ NAM ពីព្រោះ​ប្រជាករ​ទាំង​ពីរ​នេះ​ត្រូវ​បាន​គូស​ផែនទី​ដោយ​ប្រើ​ប្រដាប់​គូស​ ចំណាំ​ម៉ូលេគុល​ដូច​គ្នា ។
លោក Jim Holland មាន​ប្រសាសន៍​ថា «យើង ​ក៏​បាន​ប្រៀបធៀប QTLs ដែល​ទទួល​ខុសត្រូវ​ចំពោះ​វេទរសភាព​នឹង​រយៈ​ពន្លឺ​ជាមួយ​នឹង​ QTLs ដូចគ្នា​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​អំបូរ​ដំណាំ​គំរូ​នានា ដូចជា Arabidopsis និង​ស្រូវ ។ យើង​បាន​រក​ឃើញ​ពន្ធុ​ពាក់ព័ន្ធ​នៅ​ក្នុង​ពោត ដូច​គ្នា​នឹង​អំបូរ​ដំណាំ​គំរូ ប៉ុន្តែ​មិន​ស្ថិត​នៅ​ក្នុង​ទីតាំង​តំបន់​សេណូម​សំខាន់​ដូច​គ្នា​ទេ ។ ភ្នាក់ងារ​គ្រប់គ្រង​ទេវរសភាព​នឹង​រយៈ​ពន្លឺ​ដែល​គេ​ស្គាល់​មួយ​ចំនួន​នៅ​ ក្នុង Arabidopsis និង​ស្រូវ​ហាក់​មិន​មែន​ជា​ភ្នាក់ងារ​គ្រប់គ្រង​ទេវរសភាព​នឹង​រយៈ​ពន្លឺ​ សំខាន់​សម្រាប់​ពោត​ទេ» ។
បច្ចុប្បន្ន លោក Jim Holland កំពុង​បញ្ជាក់​ថា QTLs ដែល​រក​ឃើញ​នៅ​ក្នុង​ការ​បង្កាត់​ពោត​តំបន់​ត្រូពិក​ជាមួយ​នឹង​ពោត​តំបន់​ អាកាសធាតុ​បង្គួរ​ក៏​សំខាន់​ផង​ដែរ​នៅ​ក្នុង​ប្រជាករ NAM ។ លោក​មាន​ប្រសាសន៍​ថា «ប្រសិនបើ​យើង​អាច​ផ្ដោត​ការ​យក ​ចិត្ត​ទុក​ដាក់​ទៅ​លើ​តំបន់​សេណូម​មួយ​ចំនួន​តូច​ក្នុង​ការ​ជ្រើស​រើស​ ពន្ធុ​នានា​ដែល​ធ្វើ​ឲ្យ​ឆាប់​ចេញ​ផ្កា​ស្ថិត​ក្រោម​ថេរវេលា​ថ្ងៃ​វែង កូន​របស់​វា​នឹង​សម្រប​ខ្លួន​បាន​កាន់​តែ​ប្រសើរ​ទៅ​នឹង​ថេរវេលា​ថ្ងៃ​វែង​ នៃ​តំបន់​អាកាសធាតុ​បង្គួរ ។ ដូចនេះ ជម្រើសវិទូ​អាច​ផ្ដោត​ទៅ​លើ​ការ​រួម​បញ្ចូល​គ្នា​នូវ​លក្ខណៈ​សម្បត្តិ​ដែល​ ចង់​បាន ដូចជា​កំណើន​ទិន្នផល និង​ភាព​ធន់​នឹង​ជំងឺ​នៅ​ក្នុង​ពូជ​ពោត​របស់​អាមេរិក» ។

ការ​វិភាគ​អំពី​ឥទ្ធិពល​សមាយោគ​ឡើង​វិញ

នៅ​ក្រុង Columbia លោក Michael McMullen និង​អ្នកសហការ​នានា​បាន​កំណត់​សេណូទីប​ស្រឡាយ​ពោត​ចំនួន ៤៦៩៩ នៃ​ប្រជាករ NAM ហើយ​អាច​វិភាគ​តំបន់ «ព្រឹត្តិការណ៍​សមាយោគ​ឡើង​វិញ» បាន​ចំនួន ១៣៦០០០ ជា​ទីតាំង​ដែល​ពន្ធុ​មេបា​ធ្វើ​សមាយោគ​ឡើង​វិញ ។ លោក Michael McMullen ក៏​ជា​សហស៊ើបអង្កេត​នៃ​គម្រោង​នេះ​ និង​ដឹកនាំ​ការ​ស្ថាបនា​ផែនទី​ពន្ធុ​នៃ​ប្រជាករ NAM ​ដែល​កំណត់​ដំណើរ​បន្ត​គ្នា​របស់​ពន្ធុ អភិវឌ្ឍ​ប្រជាករ វិភាគ​ពន្ធុ និង​វាស់វែង​លក្ខណៈ​សម្បត្តិ​របស់​ពោត​នៅ​ក្នុង​ទីវាល ។
សមិទ្ធផល ​ការ​គូស​ផែនទី​ពន្ធុ​របស់​លោក Michael McMullen នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ខុស​គ្នា​យ៉ាង​សម្បើម​ក្នុង​ចំណោម​គ្រួសារ​ នានា​នៃ​ដំណាំ​ពោត​ យោង​ទៅ​តាម​អត្រា​សមាយោគ​ឡើង​វិញ​ដែល​ភាព​ញឹកញាប់ (ហ្វ្រេកង់) នៃ​ការ​ផ្លាស់ប្ដូរ​រូបសាស្ត្រ​របស់​ភាគ​ចំណែក​នៃ​ក្រូម៉ូសូម​ទទួល​បាន​ពី​ មេ​បា​ខុស​គ្នា​នៅ​ក្នុង​ការ​បង្កាត់ ។ ពួកគេ​បាន​រក​ឃើញ​ថា អត្រា​សមាយោគ​ឡើង​វិញ​ស្ថិត​នៅ​ចំ​កណ្ដាល​នៃ​ក្រូម៉ូសូម​មាន​កម្រិត​ទាប​ជាង ​ផ្នែក​ខាង​ចុង​នៃ​ក្រូម៉ូសូម ។
លោក Michael McMullen មាន​ប្រសាសន៍​ថា «ការ ​រក​ឃើញ​នេះ​ធ្វើ​ឲ្យ​ឱកាស​ក្នុង​ការ​ជ្រើស​រើស​ស្រឡាយ​ពោត​ដែល​ប្រសើរ​ជាង​ គេ​បំផុត​មាន​កម្រិត ។ ដើម្បី​អាច​បង្កើត​សមាយោគ​ដែល​ល្អ​ជាង​គេ​បំផុត​នៃ​ពន្ធុ​មាន​ប្រយោជន៍​នៅ​ ក្នុង​ដំណាំ​ពោត អ្នក​ចាំបាច់​ត្រូវ​មាន​អត្រា​សមាយោគ​ឡើង​វិញ​ខ្លាំង​ក្លា ។ នេះ​ហើយ​គឺ​ជា​បញ្ហា​អំពី​សេណូម​របស់​ពោត» ។ របកគំហើញ​នេះ​ក៏​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​ក្នុង​ឆ្នាំ​២០០៩​ ផង​ដែរ ដែល​បាន​គូស​បញ្ជាក់​អំពី​ការ​ប្រឈម​មួយ​របស់​អ្នកវិទ្យសាស្ត្រ​គឺ វិធី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​អត្រា​សមាយោគ​ឡើង​វិញ​ស្ថិត​នៅ​តំបន់​ចំ​ កណ្ដាល​នៃ​ក្រូម៉ូសូម​របស់​ពោត ។
នៅ​ក្នុង​ ក្រុង Columbia នេះ​ផង​ដែរ អ្នកស្រី Sherry Flint-Garcia កំពុង​ប្រើប្រាស់ NAM ដើម្បី​ស្វែង​យល់​អំពី​ការ​គ្រប់​គ្រង​ផ្នែក​ពន្ធុ​នៃ​លក្ខណៈ​សម្បត្តិ​ សមាសភាព​សាច់គ្រាប់ ដូចជា អាមីដុង ប្រូតេអ៊ីន និង​ប្រេង ។ អ្នស្រី​មាន​ឯកទេស​ក្នុង​ការ​ធ្វើ​ជម្រើសវិទ្យា​ដំណាំ ហើយ​លទ្ធផល​របស់​គាត់​អាច​យក​ទៅ​ប្រើ​ក្នុង​ការ​រៀបចំ​រចនា​ពន្ធុ​របស់​ សាច់គ្រាប់​ពោត​ដើម្បី​ឲ្យ​សមស្រប​នឹង​តម្រូវការ​បរិមាណ (សមាសភាគ)​ប្រេង អាមីដុង និង​ប្រូតេអ៊ីន​របស់​កសិករ និង​អ្នក​ប្រើប្រាស់​ចុង​ក្រោយ ។
អ្នកស្រី Sherry Flint-Garcia មាន​ប្រសាសន៍​ថា «នៅ ​ពេល​រៀបចំ​រចនា​ពោត​សម្រាប់​ផលិតកម្ម​អេតាណុល អាមីដុង​កម្រិត​ខ្ពស់​គឺ​ជា​តម្រូវការ ។ កសិករ​ចិញ្ចឹម​សត្វ​ត្រូវការ​ពោត​ចំណី​សត្វ​របស់​ពួក​គាត់​មាន​បរិមាណ​ប្រេង ​ខ្ពស់» ៕ អត្ថបទ​ដោយ Dennis O’Brien និង Stephanie Yao បុគ្គលិក​ព័ត៌មាន​នៃ ARS និង Alfredo Flores អតីត​បុគ្គលិក​នៃ ARS
បកប្រែ​និង​ផ្សព្វផ្សាយ​ដោយ​មាន​ការ​អនុញ្ញាត​ពី USDA (Agricultural Research/Sept 2010)
បរិស្ថានវិទូ​លោក Marty Williams កំពុង​ពិនិត្យ​ដើម​ពោត​ផ្អែម ។ លោក និង​សហការី​បាន​រក​ឃើញ​ថា ការ​ដាំ​ពោត​ញឹក​នៅ​ក្នុង​ខែ​មិថុនា ឬ​កក្កដា​ទទួល​បាន​ទិន្នផល​ច្រើន ហើយ​ការ​ដាំ​ពោត​មិន​សូវ​ញឹក​នៅ​មុន​ខែ​មិថុនា ឬ​កក្កដា​ក៏​ទទួល​បាន​ទិន្នផល​ខ្ពស់​ផង​ដែរ
បរិស្ថានវិទូ ​លោក Marty Williams កំពុង​ពិនិត្យ​ដើម​ពោត​ផ្អែម ។ លោក និង​សហការី​បាន​រក​ឃើញ​ថា ការ​ដាំ​ពោត​ញឹក​នៅ​ក្នុង​ខែ​មិថុនា ឬ​កក្កដា​ទទួល​បាន​ទិន្នផល​ច្រើន ហើយ​ការ​ដាំ​ពោត​មិន​សូវ​ញឹក​នៅ​មុន​ខែ​មិថុនា ឬ​កក្កដា​ក៏​ទទួល​បាន​ទិន្នផល​ខ្ពស់​ផង​ដែរ
លោក Steve Pigozzo ជំនួយការ​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ North Carolina State កំពុង​ចរ​លម្អង​ដើម​ពោត
លោក Steve Pigozzo ជំនួយការ​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ North Carolina State កំពុង​ចរ​លម្អង​ដើម​ពោត
ពោត​មាន​ភាព​ចម្រុះ​ផ្នែក​ពន្ធុ​យ៉ាង​ច្រើន​សម្បើម ។ ប្រជាករ​ការ​គូស​ផែនទី​ក្រុម​ (NAM) កំពុង​តែ​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​ភាព​ចម្រុះ​នេះ​ក្លាយ​ទៅ​ជា​ប្រយោជន៍​ក្នុង​ ការ​ធ្វើ​ឲ្យ​ពោត​ប្រសើរ​ឡើង
ពោត ​មាន​ភាព​ចម្រុះ​ផ្នែក​ពន្ធុ​យ៉ាង​ច្រើន​សម្បើម ។ ប្រជាករ​ការ​គូស​ផែនទី​ក្រុម​ (NAM) កំពុង​តែ​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​ភាព​ចម្រុះ​នេះ​ក្លាយ​ទៅ​ជា​ប្រយោជន៍​ក្នុង​ ការ​ធ្វើ​ឲ្យ​ពោត​ប្រសើរ​ឡើង
ពន្ធុវិទូ​អ្នកស្រី Sherry Flint-Garcia កំពុង​ប្រមូល​​ស្លឹក​ពោត​ដើម្បី​កំណត់​សេណូទីប DNA របស់​វា ចំណែក​ឯ​លោក Michael McMullen ក៏​ជា​ពន្ធុវិទូ​ផង​ដែរ កំពុង​កត់ត្រា​លទ្ធផល​សង្កេត​ដោយ​ប្រើ​កុំព្យូទ័រ​ដៃ​នៅ​វាល
ពន្ធុវិទូ ​អ្នកស្រី Sherry Flint-Garcia កំពុង​ប្រមូល​​ស្លឹក​ពោត​ដើម្បី​កំណត់​សេណូទីប DNA របស់​វា ចំណែក​ឯ​លោក Michael McMullen ក៏​ជា​ពន្ធុវិទូ​ផង​ដែរ កំពុង​កត់ត្រា​លទ្ធផល​សង្កេត​ដោយ​ប្រើ​កុំព្យូទ័រ​ដៃ​នៅ​វាល
ពន្ធុវិទូ​លោក Michael McMullen កំពុង​កត់ត្រា​កំពស់​ដើម​ពោត​ដោយ​ប្រើ​កុំព្យូទ័រ​ដៃ​នៅ​វាល
ពន្ធុវិទូ​លោក Michael McMullen កំពុង​កត់ត្រា​កំពស់​ដើម​ពោត​ដោយ​ប្រើ​កុំព្យូទ័រ​ដៃ​នៅ​វាល
ពន្ធុវិទូ​អ្នកស្រី Sherry Flint-Garcia កំពុង​ត្រួតពិនិត្យ និង​ប្រលេះ​គ្រាប់​ពោត​ដែល​ជា​ស្ថាបនិក​នៃ​ស្រឡាយ​កាត់​ពូជ​តែ​មួយ NAM
ពន្ធុវិទូ​អ្នកស្រី Sherry Flint-Garcia កំពុង​ត្រួតពិនិត្យ និង​ប្រលេះ​គ្រាប់​ពោត​ដែល​ជា​ស្ថាបនិក​នៃ​ស្រឡាយ​កាត់​ពូជ​តែ​មួយ NAM

ពាក្យ​បច្ចេកទេស​ប្រើ​ក្នុង​អត្ថបទ​នេះ

  1. សេណូម (Genome): ជា​ឈុត​ព័ត៌មាន​ពេញលេញ​ស្ដីពី​ហ្សែន​របស់​មនុស្ស សត្វ រុក្ខជាតិ និង​សព៌ាង្គកាយ​ផ្សេងទៀត ។
  2. វេទរសភាព​នឹង​រយៈ​ពន្លឺ (Photoperiod Sensitivity): ជា​ដំណើរការ ឬ​ការ​សិក្សា​អំពី​ប្រតិកម្ម​រយៈ​ពន្លឺ​ទៅ​លើ​ការ​ចេញ​ផ្កា ។
  3. វិបរិតភាព (Variance): ជា​រង្វាស់​នៃ​ការ​ប្រែប្រួល​របស់​ប្រជាករ​តាម​ទ្រឹស្ដី​នៃ​ការ​បែងចែក​ធម្មតា ។
  4. ការ​បង្កាត់​ឆ្លង (Outcrossing): ការ​បង្កាត់​ដោយ​ឆ្លង​ភេទ​ពី​រុក្ខជាតិ​ដែល​មាន​ពន្ធុ​ខុស​គ្នា​ដោយ​ធម្មជាតិ ។
  5. ជម្រើស​វិទ្យា (Breeding): គឺ​ជា​ការ​សិក្សា​ក្នុង​ការ​ជ្រើស​រើស និង​ពី​ការ​បង្កាត់​រវាង​ឯកត្តៈ​សមស្រប​ទាំង​ឡាយ ។
  6. កូន (Offspring): គឺ​ជា​ឯកត្តៈ​ដែល​ទទួល​បាន​ពី​ការ​ភព​ប្រសព្វ​នៃ​ឯកត្តៈ​ពីរ​ដែល​មាន​ភេទ​ផ្ទុយ​គ្នា ហើយ​ចាត់​ទុក​ថា​ជា​ មេ និង​បា ។
  7. ពូជ (Variety or Cultivar): គឺ​ជា​ឯកត្តៈ​ដែល​បាន​រំដោះ បន្សុទ្ធ និង​មាន​ភាព​ធន់​ទៅ​នឹង​លក្ខខណ្ឌ​ដាំដុះ​នៅ​ក្នុង​តំបន់​មួយ ។ វា​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​តូច​ជាង​គេ​នៃ​វគ្គីករណ៍វិទ្យា​បន្ទាប់​ពី ​សន្ដាន ។
  8. សេណូទីប (Genotype): គឺ​ជា​សមាស​ពន្ធុ​ដែល​មាន​នៅ​ក្នុង​កោសិកា​មួយ ឬ​គ្រប់​កោសិកា​ទាំង​អស់​នៃ​សរីរាង្គ ។
  9. សាច់​គ្រាប់ (Kernel): សាច់​ខាង​ក្នុង​នៃ​គ្រាប់​រុក្ខជាតិ ឬ​សាច់​នៃ​គ្រាប់​ដែល​ហ៊ុំ​ព័ទ្ធ​ពី​ក្រៅ​ដោយ​សម្បក​រឹង ។
  10. អាមីដុង (Starch): ជា​កាបូអ៊ីដ្រាត ហើយ​ក៏​ជា​សារធាតុ​ចិញ្ចឹម​ផ្ដល់​ថាមពល​ដល់​សត្វ និង​រុក្ខជាតិ ។ កាបូអ៊ីដ្រាត​កើត​ឡើង​ដោយសារ​ថាមពល​ពន្លឺ​បាន​មក​ពី​ប្រតិកម្ម​គីមី​រវាង​ ទឹក និង​ឧស្ម័ន​កាបូនិច​នៃ​ខ្យល់ ។ នៅ​ក្នុង​អាមីដុង​មាន អាមីឡូស និង​អាមីឡូប៉ិចទីន ។
  11. ចរ​លម្អង​បង្កាត់ (Cross pollination): គឺ​ជា​ដំណើរ​ការ​ដែល​លម្អង​នៃ​រុក្ខជាតិ​មួយ​ទៅ​ភពប្រសព្វ​នឹង​កេសរ​ញី​នៃ​រុក្ខជាតិ​ផ្សេង​ទៀត ។

November 11, 2010

យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សម្រាប់​វិស័យ​ឧស្សាហកម្ម​គ្រឿងយន្ត​កសិកម្ម​នៅ​ទ្វីប​អាហ្វ្រិក​

សេចក្ដី​សង្ខេប​

បច្ចេកវិទ្យា​ចាត់​ថ្នាក់​ដោយ​ស្ថិតិ​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​វិភាគ​ពី​ស្ថានភាព​បច្ចុប្បន្ន និង​តម្រូវ​ការ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ឧស្សាហកម្ម​ផលិត​ឧបករណ៍​លោហៈ​ពាក់​ព័ន្ធ​នឹង​កសិកម្ម (AMIS) នៅ​ទ្វីប​អាហ្វ្រិក ។ ការ​វិភាគ​នេះ​ក៏​បម្រើ​ដល់​ការ​បង្កើត​យុទ្ធសាស្ត្រ​ចាំបាច់​សម្រាប់​ការ​ ពង្រីក AMIS នៅ​ពេល​អនាគត ។ អញ្ញាត​ចំនួន ៤៨ ចែក​ជា ផ្នែក ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ការ​វិភាគ​ស្ថិតិ​នេះ ។ អញ្ញាត​ទាំង​នេះ​ត្រូវ​បាន​ជ្រើស​រើស​យោង​ទៅ​តាម​ភាព​ពាក់​ព័ន្ធ​របស់​វា​ទៅ ​នឹង AMIS ដូច​ជា បញ្ហា​ធនធាន តម្រូវការ បរិយាកាស​ឧស្សាហកម្ម ធាតុ​ចូល សមត្ថភាព និង​យេនឌ័រ ។ ការ​វិភាគ​នេះ​ផ្ដល់​ជា​លទ្ធផល​នូវ​ក្រុម​ចំនួន ១០ ដែល​ភាព​ខ្លាំង និង​ខ្សោយ​ពាក់​ព័ន្ធ​គ្នា​របស់​វា​ត្រូវ​បាន​វិភាគ​ដើម្បី​កំណត់​អត្ត​ សញ្ញាណ​ចំណុច​ផ្ដោត​នានា​ចំពោះ​យុទ្ធសាស្ត្រ​អភិវឌ្ឍ AMIS ។ យុទ្ធសាស្ត្រ​នានា​ត្រូវ​បាន​បង្កើត​ដោយ​ប្រើ​ប្រាស់​ភាព​ខ្លាំង (ឱកាស) ដើម្បី​កាត់​បន្ថយ​ឧបសគ្គ (ចំណុច​ខ្សោយ) និង​សម្រប​សម្រួល​ការ​បង្កើត​កម្មវិធី​អភិវឌ្ឍន៍​ចម្រុះ​នៅ​ក្នុង​វិស័យ​ នេះ ។​
សក្ដានុពល​អភិវឌ្ឍន៍​ផ្នែក​ឧស្សាហកម្ម​ត្រូវ​បាន​ពិភាក្សា​ជាកត្តា​ធំៗ​គឺ ៖ (១) តម្រូវ​ការ​ជាក់​ស្ដែង​ចំពោះ​ឧបករណ៍​ទោល ឧបករណ៍ និង​ម៉ាស៊ីន​កសិកម្ម និង (២) វត្តមាន ឬ​អវត្តមាន​នៃ​បរិយាកាស​ឧស្សាហកម្ម​សម្រាប់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ផលិត​ឧបករណ៍​លោហៈ ។ មាន​អនុសាសន៍​ស្នើ​ឡើង​ថា នៅ​ក្នុង​វត្តមាន​នៃ​កត្តា​ទាំង​នេះ គម្រោង​ផ្ដល់​ធាតុ​ចូល​ឧស្សាហកម្ម និង​សម្ភារៈ​ផលិតកម្ម​នានា​អាច​ត្រូវ​បាន​ធ្វើ​យុត្តិកម្ម ។ នៅ​ពេល​អវត្តមាន​នៃ​តម្រូវ​ការ ឬ​បរិយាកាស​អភិវឌ្ឍន៍​ឧស្សាហកម្ម​សម​ស្រប យុត្តិកម្ម​ត្រូវ​បាន​កែ​សម្រួល​ខ្លះ​សម្រាប់​គម្រោង​នីមួយៗ ដើម្បី​ផ្ដោត​ទៅ​លើ​ការ​ផលិត​ទ្រង់ទ្រាយ​ឧស្សាហកម្ម ជា​ជាង​ទ្រង់ទ្រាយ​សិប្បកម្ម ។ អនុសាសន៍​ក៏​ត្រូវ​បាន​លើក​ឡើង​ផង​ដែរ​ថា នៅ​ពេល​ដែល​ការ​អភិវឌ្ឍ AMIS នៅ​ក្នុង​ប្រទេស​ភាគ​ច្រើន​ពឹង​ផ្អែក​លើ​ការ​លើក​ទឹក​ចិត្ត​ដល់​ផ្សារ​សេរី​ នៅ​ក្នុង​ផ្នែក​ឯក​ជន តម្រូវ​ការ​បឋម​គឺ​ព័ត៌មាន​អំពី​ទី​ផ្សារ និង​បច្ចេកវិទ្យា​ដែល​ការ​អភិវឌ្ឍ និង​ទំនាក់​ទំនង​ផ្នែក​នេះ ស្ថិត​នៅ​ជា​តួ​នាទី​របស់​ផ្នែក​សាធារណៈ ដែល​ចាំបាច់​ត្រូវ​ផ្ដោត​តាម​រយៈ​ស្ថាប័ន​សម​ស្រប​នៅ​តាម​ប្រទេស​នីមួយៗ ។​

Read more: http://choukhmer.blogsome.com/category/agriculture-%E1%9E%80%E1%9E%9F%E1%9E%B7%E1%9E%80%E1%9E%98%E1%9F%92%E1%9E%98/#ixzz1gWvi9V5I